អតីតខ្សែប្រយុទ្ធ Chelsea កីឡាករ Demba Ba បានរងរបួសបាក់ស្មងជើងឆ្វេងធ្ងន់ធ្ងរអំឡុងការប្រកួតរវាង Shanghai Shenhua និង Shanghai SIPG ប្រចាំលីគកំពូលរបស់ចិន។
កីឡាករវ័យ៣១ឆ្នាំរូបនេះ បានរបួសគ្រាដែលយកជើងទៅប្រជែងបាល់ជាមួយប្រធានក្រុម Sun Xiang នៅនាទីទី៦៤។ ភ្លាមៗក្រោយរងរបួសគេត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ដែលនេះបង្កើតការយល់ឃើញជាច្រើនជុំវិញអនាគតរបស់គេក្នុងវិស័យបាល់ទាត់។
Demba Ba បច្ចុប្បន្នជាអ្នកស៊ុតចូលទីដៃគូច្រើនជាងគេនៅ Chinese Super League ដោយរកបាន១៤គ្រាប់ ក្នុងចំណោម១៨ប្រកួត ហើយជាកីឡាករដ៏សំខាន់ដែលជួយឲ្យក្រុម Shanghai Shenhua កាន់កាប់តំណែងលេខ៥បណ្តោះអាសន្នផងដែរ។
សូមទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=ewZTe9xJbJM
មតិយោបល់