តើអ្នកធ្លាប់មានអារម្មណ៍ទេថា អ្នកមិនអាចអត់បារីបាន សូម្បីតែ ៣ ទៅ ៤ម៉ោង? តើអ្នកធ្លាប់មានការព្រួយបារម្ភទេថា ទម្លាប់នៃការជក់បារីរាល់ថ្ងៃអាចបំផ្លាញ់ដល់ជីវិត?
ប្រសិនបើដូច្នោះមែន អ្នកអាចប្រឈមនឹងជំងឺធ្ងន់ធ្ងរដូចជា មហារីកសួត, បំពង់ក, មាត់, … ក្រៅពីនេះ នៅមានបញ្ហាជាច្រើនដូចជា រលាកច្រមុះ, រលាកទងសួត, អស់កម្លាំង, ជំងឺរលាកពោះវៀន.ល.។
នៅពេលដែលអ្នកជក់បារី ជាតិនីកូទីននឹងជ្រាបចូលទៅក្នុងសួត ព្រមទាំងឈាម ដែលធ្វើឲ្យរាងកាយមានជាតិពុលគ្រប់កន្លែង នេះហើយជាមូលហេតុដែលនាំឲ្យមានហានិភ័យដល់សុខភាព។
តែទោះជាយ៉ាងណា មានអាហារមួយចំនួន ដែលអាចបណ្តេញជាតិនីកូទីនចេញពីប្រព័ន្ធរាងកាយរបស់អ្នក ហើយជួយឲ្យរាងកាយមានសុខភាពល្អឡើងវិញ បើទោះជាអ្នកនៅជក់បារីធម្មតាក៏ដោយ។
ត្រកួន
ត្រកួន សម្បូរទៅដោយអាស៊ីត ហ្វូលិក ជាច្រើន ដែលអាចជួយបណ្តេញជាតិជ័រនីកូទីន នៅក្នុងសួត និងឈាម របស់អ្នកបាន។
ផ្កាខាត់ណាពណ៌ខៀវ
ផ្កាខាត់ណាពណ៌ខៀវ ជាបន្លែដែលមានផ្ទុកវីតាមីន B5 និង C អាចជួយឲ្យសួតមានសុខភាពល្អ ហើយអាចការពារសរីរាង្គពីជាតិពុល និងជ័របាន។
ក្រូច
ក្រូច ជាផ្លែឈើដែលសម្បូរទៅដោយវីតាមីន C និងសារធាតុប្រឆាំងងអុកស៊ីតកម្ម ដែលអាចជួយបណ្តេញជាតិពុល និងជាតិនីកូទីន ចេញពីប្រព័ន្ធរាងកាយ។
ការ៉ុត
រុក្ខជាតិមើមមួយប្រភេទនេះ សម្បូរទៅដោយវីតាមីន A , វីតាមីន K និង C ដែលអាចលាងសម្អាតជាតិពុលជាច្រើនចេញពីរាងកាយ។
ផ្លែទទឹម
ផ្លែទទឹម ជាផ្លែឈើដែលមានប្រសិទ្ធិភាពខ្លាំងបំផុត ក្នុងការសម្អាតឈាម សូម្បីតែអ្នកមិនជក់បារីក៏ដោយ។ ដូច្នេះ វាផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់អ្នកដែលចង់បណ្តេញជាតិពុលចេញពីប្រព័ន្ធរាងកាយ៕
មតិយោបល់