ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

តួកគីឃុំខ្លួនឧត្តមសេនីយ៍ ១០៣នាក់ បន្ទាប់ពីរដ្ឋប្រហារយោធាបានបរាជ័យ

តួកគី: តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា តួកគីបានចាប់ឃុំខ្លួនឧត្តមសេនីយ៍ ១០៣នាក់ បន្ទាប់ពីរដ្ឋប្រហារយោធាបានបរាជ័យនៅតួកគី។ នេះបើយោងតាមការចេញផ្សាយដោយ AFP នៅថ្ងៃទី១៨ កក្កដា ឆ្នាំ២០១៦នេះ។

ដោយឡែកកាលពីថ្ងៃអាទិត្យម្សិលមិញនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Bekir Bozdag បានឲ្យដឹងថា តួកគីបានចាប់ឃុំខ្លួនមនុស្សកើនឡើងដល់ ៦.០០០នាក់ ភាគច្រើនរួមបញ្ចូលទាំងទាហានជាន់ខ្ពស់និងចៅក្រមផងដែរ ដែលបានជាប់ពាក់ព័ន្ធធ្វើរដ្ឋប្រហារបានបរាជ័យ កាលពីថ្ងៃសុក្រ ។

លោកថា ប្រតិបត្តិការបោសសំអាតកំពុងបន្ត ហើយតួលេខនៃការចាប់ខ្លួននេះនឹងកើនឡើងបន្ថែមទៀត។សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ យ៉ាងហោចណាស់ មនុស្សស្លាប់កើនឡើងដល់ ២៩០នាក់នៅក្នុងការប៉ះទង្គិចគ្នា អំឡុងពេលធ្វើរដ្ឋប្រហារយោធា៕

eight soldiers Turkish - Copy

មតិយោបល់