ស្ត្រីគ្រប់រូបតែងតែប្រាថ្នាចង់បានចិញ្ចើមស្រស់ស្អាត ហើយក្រាស់ តែទោះជាយ៉ាងណាបំណងមួយនេះមិនអាចសម្រេចបានគ្រប់គ្នាឡើយ។ អ្នកត្រូវដឹងថា ប្រសិនបើអ្នកប្រើប្រាស់គ្រឿងសំអាងដែលមានគុណភាពទាប ហើយមិនយកចិត្តទុកដាក់ថែរក្សាទៀតនោះ រោមចិញ្ចើមរបស់អ្នកកាន់តែតិចទៅៗជាមិនខាន។
ហេតុនេះហើយ យើងសូមបង្ហាញពីការព្យាបាលដ៏អស្ចារ្យ នឹងធ្វើឲ្យរោមចិញ្ចីមរបស់អ្នកដុះក្រាស់។ អ្វីដែលពិសេស គឺវិធីព្យាបាលនេះ ប្រើគ្រឿងផ្សំតែពីរមុខប៉ុណ្ណោះ ហើយមានតម្លៃថោកថែមទៀត។
របស់ដែលត្រូវការ
- ប្រេងអូលីវ
- ក្រូចឆ្មា
ការរៀបចំ
- យកក្រូឆ្មា ២-៣ ចំណិតដាក់ទៅក្នុងកែវមួយ បន្ទាប់មកអ្នកត្រូវចាក់ប្រេងអូលីវ ៤-៥ ស្លាបព្រាពីលើ។
- រឿងបន្ទាប់ អ្នកត្រូវយកគ្របមាត់កែវឲ្យជិត រួចទុកប្រហែលជា ៥ថ្ងៃ។
- ក្រោយរយៈពេល ៥ថ្ងៃ អ្នកត្រូវយកល្បាយនេះមកលាបនៅលើរោមចិញ្ចើមជារាងរាល់យប់។
- នៅពេលព្រឹកឡើង អ្នកត្រូវលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌចេញ។
- អ្នកត្រូវអនុវត្តវិធីសាស្ត្របែបនេះជារៀងថ្ងៃ រយៈពេល ៣ ទៅ ៤សប្តាហ៍។
- លទ្ធផលដំបូងនឹងបង្ហាញក្នុងកំឡុងពេល ១០ថ្ងៃ៕
មតិយោបល់