មីយ៉ាន់ម៉ា: ប្រព័ន្ធផ្សព្វផ្សាយផ្លូវការបានរាយការណ៍នៅថ្ងៃសុក្រនេះថា អ្នកនេសាទដែលគេបានជួញដូរ សរុបចំនួន ១១នាក់ ត្រូវបានជួយសង្គ្រោះនៅក្នុងទីក្រុង Yay នៅតំបន់ Tanintharyi ភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា នាពេលថ្មីៗនេះបន្ទាប់ពីអង្គការពាណិជ្ជកម្មមួយដែលបានជូនដំណឹងករណីនេះទៅអាជ្ញាធរប៉ូលិស។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២២ កក្កដា ឆ្នាំ២០១៦នេះ។
ជនសង្ស័យជួញដូរអ្នកនេសាទចំនួន ៦នាក់នោះត្រូវបានចាប់ខ្លួនផងដែរ។ ក្រុមអ្នកនេសាទដែលគេបានជួញដូរបានសម្តែង ការព្រួយបារម្ភថា ប្រហែល ៩០ភាគរយនៃចំនួនសរុបនៃអ្នកនេសាទនៅតែត្រូវបានជួយសង្គ្រោះនៅលើសមុទ្រមីយ៉ាន់ម៉ា។
សហព័ន្ធពាណិជ្ជកម្មសហភាពមីយ៉ាន់ម៉ា (CTUM) បាននិយាយថាខ្លួននឹងបញ្ជូនសំណុំរឿងនេះ ទៅរដ្ឋសភាទាក់ទងនឹង ការជួញដូរមនុស្ស។
យោងតាមរបាយការណ៍នេះ អាជ្ញាធរមីយ៉ាន់ម៉ាបានលាតត្រដាងបង្ហាញឲ្យឃើញពីករណីជួញដូរមនុស្សជិត ៦០នាក់ នៅឆមាសទីមួយឆ្នាំ២០១៦ និងការចាប់ខ្លួនអ្នកជួញដូរ ៩៨នាក់និងជួយសង្រ្គោះជនរងគ្រោះចំនួន ១៣០នាក់ដែលត្រូវបានលក់ ទៅក្នុងកម្លាំងពលកម្មនិងបង្ខំឱ្យរៀបអាពាហ៍ពិពាហ៍នៅក្នុងប្រទេសជិតខាង។
របាយការណ៍នេះបានបន្ថែមទៀតថា នៅក្នុងរដ្ឋ Shan បានចុះបញ្ជីករណីជួញដូរមនុស្សខ្ពស់បំផុត បន្ទាប់ពីរដ្ឋ Kachin និង តំបន់យ៉ាំងហ្គោន។ ដោយឡែក មិនមានករណីនេះបានកើតឡើងនៅក្នុងទីក្រុងណៃពិដោរនៃរដ្ឋធានីប្រទេសមីយ៉ាន់ម៉ា និងតំបន់ Bago នៅឆ្នាំនេះ។
សូមបញ្ជាក់ថា មីយ៉ាន់ម៉ាកំពុងធ្វើការនេះដែលយកចិត្ដទុកដាក់ ដើម្បីកាត់បន្ថយភាពក្រីក្រដែលជាអ្នកបង្កាត់ពូជចម្បង នៃលក្ខខណ្ឌដែលនាំឱ្យមានការជួញដូរមនុស្សបែបនេះ៕
មតិយោបល់