ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រធានាធិបតីតួកគី ហាមឃាត់និស្សិត បញ្ញវន្ត គ្រូបង្រៀនមិនឲ្យចាកចេញពីប្រទេស ក្នុងកំឡុងពេលបង្ក្រាបក្រុមរួមគំនិតធ្វើរដ្ឋប្រហារ

តួកគីៈ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានហាម​​ ឃាត់វញ្ញាវន្ត និស្សិត និងគ្រូសាកលវិទ្យាល័យទាំងអស់ទាំងមិនឲ្យចាកចេញពីពីប្រទេសតួកគីទេ នៅពេលដែលលោក បានបន្តធ្វើការបង្ក្រាបលើក្រុមរួមគំនិត្យធ្វើ​រដ្ឋប្រហារនៅទូទាំងប្រទេសកាល​ពីសប្តាហ៍មុននោះ។នេះបើតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦។

តាមប្រភព ក្រៅពីការហាមឃាត់មិនឲ្យការចាកចេញពីប្រទេសតួកគីហើយ លោក Erdogan បានទាមទារឲ្យសាស្ត្រាចារ្យ និងនិស្សិត វញ្ញាវន្តតួកគីទាំងអស់ ដែលកំពុងរស់នៅក្រៅប្រទេស​ត្រឡប់ទៅផ្ទះនៅតួកគីវិញភ្លាម។

លោក Erdogan បានផ្ដល់ឱកាលឱ្យបញ្ញវន្តដែលធ្វើការនៅបរទេសក្នុងរយៈពេលខ្លីវិលត្រឡប់​ទៅកាន់​ប្រទេស​តួកគីវិញមុនពេលចេញដីកាចាប់ខ្លួនពួកគេ៕

មតិយោបល់