ព័ត៌មានសុខភាព

វិធីព្យាបាលការឆ្លងមេរោគលើផ្លូវបង្ហូរនោម កុំឲ្យមានការឈឺចាប់

ការឆ្លងមេរោគលើផ្លូវបង្ហូរនោម អាចបណ្តោលឲ្យមានការឈឺចាប់នៅក្នុងប្រដាប់បន្តពូជ ជាពិសេសនៅពេលបញ្ចេញនោមម្តងៗ។ ជំងឺនេះងាយនឹងឆ្លងរីករាលដាលខ្លាំងណាស់ ប៉ុន្តែប្រសិនបើវាមានក្ខណៈស្រាលអាចប្រើប្រាស់ថ្នាំ ឬបាត់ដោយខ្លួនឯង ផ្ទុយទៅវិញប្រសិនបើករណីធ្ងន់ធ្ងរអាចស្លាប់បាន។

ទោះជាយ៉ាងណា បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា ការឆ្លងមេរោគលើផ្លូវបង្ហូរនោមអាចព្យាបាលបានដោយប្រើវិធីធម្មជាតិដែលផ្សំឡើងពីខ្ទឹមស និងទឹកដោះគោខាប់។

ទឹកដោះគោខាប់ មានផ្ទុកសារធាតុប្រូបាយអូទិច (probiotic) ពីធម្មជាតិ ដែលអាចជួយបង្កើនការលូតលាស់ និងផលិតបាក់តេរីល្អនៅក្នុងពោះវៀន និងប្រដាប់បន្តពូជ។ បាក់តេរីល្អនេះ អាចប្រឆាំងនឹងភ្នាក់ងារបង្កជំងឺ ដែលបង្កឲ្យមានការឆ្លងមេរោគលើផ្លូវបង្ហូរនោម។

ចំណែកឯ ខ្ទឹមស មានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី អាចសម្លាប់ពពួកបាក់តេរីអាក្រក់ដែលទទួលខុសត្រូវចំពោះការបង្ករោគលើផ្លូវបង្ហូរនោម។ មិនតែប៉ុណ្ណោះលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកនៃខ្ទឹមស ក៏អាចបន្ថយការឈឺចាប់ និងរមាស់ដែលបណ្តោលមកពីការឆ្លងមេរោគផងដែរ។

ធាតុផ្សំ៖

  • ខ្ទឹមស ៣កំពឹស
  • ទឹកដោះគោខាប់ ឬទឹកដោះគោជូរ ១ពែងតូច

របៀបប្រើប្រាស់៖
១.កិនខ្ទឹមសឲ្យម៉ត់ដាក់ទៅក្នុងកូនចានមួយ រួចបន្ថែមទឹកដោះគោចូល។
២.កូរឲ្យធាតុផ្សំទាំងពីរមុខនេះក្លាយទៅជាល្បាយតែមួយ។
៣.ទទួលទានមួយថ្ងៃម្តង បន្ទាប់ពីញ៉ាំអាហារ ជំងឺរបស់អ្នកនឹងឆាប់ជាសះស្បើយឡើងវិញ។

ចំណាំ៖ ដើម្បីការពារការឆ្លងមេរោគលើផ្លូវបង្ហូរនោមទៅថ្ងៃក្រោយ អ្នកត្រូវព្យាយាមទទួលទានរបបអាហារដែលមានតុល្យភាព ជៀសវាងគ្រឿងស្រវឹង នោមមុន និងក្រោយពេលរួមភេទ ដើម្បីរក្សាអនាម័យទ្វារមាស៕

មតិយោបល់