ព្រះសីហនុៈ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦នេះ សិស្សអនុវិទ្យាល័យដូងប្រេងតានៃបានសម្ដែងនូវក្តីសប្បាយ រីករាយ ដោយសារថ្ងៃនេះជាថ្ងៃវិស្សមកាលមកដល់ពួកគេត្រេកអរយ៉ាងខ្លាំង។
សិស្សានុសិស្សទាំងនោះបានសម្ដែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ទិញរថយន្តមួយគ្រឿងដឹកពួកគេមករៀនរាល់ថ្ងៃ ពីព្រោះផ្ទះរបស់ពួកគេឆ្ងាយពីសាលាណាស់ មានចម្ងាយជាង២០គីឡូម៉ែត្រ នៅរហូតដល់អន្លង់ក្រពើជិត ជើងភ្នំកំចាយឯណោះ។
លោកវរសេនីយ៍ត្រី សួន គឹមសំ ជាអធិការរងនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា សិស្សដែលធ្វើដំណើរដោយរថយន្តរបស់នគរបាលខេត្តព្រះសីហនុសរុបមានចំនួន៣២នាក់ និង១៧នាក់ផ្សេងទៀតជិះរ៉ឺម៉ក។ ក្នុងនោះមានសិស្សចំនួន៧នាក់ ដែលកន្លងមកបានបោះបង់ការសិក្សាទៅហើយ ហើយក៏បានមកសុំចូលរៀនវិញផងដែរ៕
មតិយោបល់