ភ្នំពេញៈ នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ ដែលស្ថិតនៅក្នុងដីឡូត៍មួយកន្លែង នៅតាមបណ្តោយផ្លូវជាតិលេខ៥ ដែលដឹកនាំដោយលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ លោកអធិការខណ្ឌ ព្រមទាំងលោកអធិការរង មេប៉ុស្តិ៍ទាំង ៦រូប និងមន្ត្រីជាច្រើននាក់ផងដែល បានធ្វើពិធីវាយកំទ្ទេចទូហ្គេមជាង ២៩ទូ។
លោកអភិបាលខណ្ឌ បានមានប្រសាសន៍ថា ដើម្បីលុបបំបាត់ល្បែងស៊ីសងក្នុងមូលដ្ឋានស្របតាមគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព និងដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ឱ្យបានល្អផងដែរនោះ សាលាខណ្ឌឫស្សីកែវបានវាយកម្ទេចទូហ្គេមប្រភេទល្បែងស៊ីសងចំនួន ២៩ទូ ជាប្រភេទហ្គេមបាញ់ត្រីចំនួន ២៧ទូ និងទូសេះចំនួន ២ទូ ដែលគ្មានច្បាប់អនុញ្ញាត ត្រូវបានវាយកម្ទេច។
លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានមានប្រសាសន៍បន្តថា ទូហេ្គមទាំង ២៩ទូនេះ ត្រូវបានរឹបអូសពីកន្លែងធើ្វអាជីវកម្មខុសច្បាប់ជាច្រើនកន្លែងនៅក្នុងខណ្ឌឫស្សីកែវ ខណៈដែលពួកគេលួចបើកលេងទាំងយប់ទាំងថ្ងៃ ដោយពុំមានសុំការអនុញ្ញាតពីអាជ្ញាធរដែនដីនោះឡើយ។
គួររំលឹកផងដែរថា ទូហេ្គមទាំងនេះ គឺជាប្រភេទហេ្គមល្បែងស៊ីសងដែលធើ្វបង្វក់សិស្សានុសិស្ស នឹងយុវវ័យមួយចំនួនលះបង់ការសិក្សាចូលទៅលេងហេ្គម ទាំងនោះហើយ ដែលបំផ្លាញលុយកក់ ឬទ្រព្យសម្បត្ដិរបស់អាណាព្យាបាល ។
លើសពីនេះទៀត វាបានធើ្វឱ្យមានផលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សន្ដិសុខសង្គមតាមរយៈការលេងហេ្គមបាញ់ត្រីអស់លុយ ធើ្វឱ្យសិស្សានុសិស្ស ឬយុវវ័យទាំងនោះអាចប្រព្រឹត្ដទៅជាអំពើ លួច ឆក់ ប្លន់ ដែលបង្កអសន្ដិសុខក្នុងសង្គមជាដើម៕
មតិយោបល់