បរទេសៈ មានផ្លែឈើមួយចំនួនពិតជាផ្តល់អត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាព ប៉ុន្តែ ប្រសិនបើអ្នកបរិភោគខុសពេលវេលា វាមិនត្រឹមតែបាត់បង់ប្រយោជន៍នោះទេ ថែមទាំងប៉ះពាល់ដល់សុខភាពទៅវិញ។ ហេតុនេះហើយ អ្នកគួរតែជៀសវាងការបរិភោគផ្លែឈើមួយចំនួនដូចខាងក្រោម៖
ស្វាយ
កម្រិតជាតិស្ករខ្ពស់នៅក្នុងផ្លែស្វាយ គឺជាមូលហេតុដែលនាំឲ្យកើតជំងឺទឹកនោមផ្អែម និងជាតិខ្លាញ់ក្នុងឈាម។ ដូច្នេះ ហាមរបិភោគផ្លែស្វាយនៅពេលល្ងាច ដើម្បីជៀសវាងការប្រមូលផ្តុំជាតិស្ករនៅក្នុងរាងកាយកាន់តែច្រើន។
ស្រកានាគ
ស្រកានាគមានផ្ទុកកម្រិតជាតិស្ករខ្ពស់ស្រដៀងនឹងផ្លែស្វាយដែរ។ នេះជាមូលហេតុដែលអ្នកពុំគួរញ៉ាំច្រើននៅពេលល្ងាចនោះទេ ព្រោះវាអាចបង្កឲ្យកើតជំងឺពោះវៀន, ជំងឺរាគរូស និងជំងឺផ្សេងៗទៀតដែលទាក់ទងនឹងជាតិស្ករក្នុងឈាម។
ផ្លែប៊ឺរ
ប្រសិនបើអ្នកញ៉ាំនៅពេលល្ងាច ដុំខ្លាញ់នៅក្នុងផ្លែប៊ឺរនឹងធ្វើឲ្យប៉ះពាល់អវិជ្ជមានដល់រាងកាយ ជាពិសេសអ្នកដែលមានសម្ពាធឈាមខ្ពស់។
មង្ឃុត
អ្នកគួរតែបរិភោគមង្ឃុតជាបង្អែម ឬជាអាហារសម្រន់នៅពេលថ្ងៃ ប៉ុន្តែអ្នកគួរជៀសវាងក្នុងពេលល្ងាច។ ក៏ព្រោះតែសារធាតុ Xathone នៅក្នុងមង្ឃុតអាចបង្កឲ្យមានការរំខានដល់ការគេង,ប៉ះពាល់ដល់គុណភាពនៃការគេង និងមានអារម្មណ៍ធុញថប់នៅថ្ងៃបន្ទាប់។
ម្នាស់
ម្នាស់មានកម្រិតជាតិស្ករខ្ពស់ ដែលមានភាពអវិជ្ជមានដល់អ្នកជំងឺត្រងនោម ឬជំងឺដែលទាក់ទងនឹងជាតិស្ករក្នុងឈាម។ លើសពីនេះទៅទៀត វាមានផ្ទុកអាស៊ីតកម្រិតខ្ពស់ ដែលអាចបង្កឲ្យមានការឈឺក្រពះ ប្រសិនបើអ្នកបរិភោគនៅពេលល្ងាច។
ផ្លែទៀប
ផ្លែឈើដែលមានបរិមានសរុបនៃជាតិស្ករចាប់ពី ១៥,៣ ទៅ ១៨,៣% អាចបង្កផលប៉ះពាល់អវិជ្ជមានដល់អ្នកជំងឺទាក់ទងនឹងជាតិស្ករក្នុងឈាម។ ការបរិភោគផ្លែឈើមួយប្រភេទនេះច្រើនពេក ហើយពេលល្ងាចទៀតនោះ អាចបង្កគ្រោះថ្នាក់កាន់តែខ្លាំងសម្រាប់អ្នកជំងឺសរសៃឈាមបេះដូង និងឈាមរត់៕
មតិយោបល់