ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជប៉ុន ប្រកាសអាសន្នកម្រិតខ្ពស់ ក្រោយការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ចុងក្រោយបំផុត

ជប៉ុន: រដ្ឋមន្រ្តីក្រសួងការពារជាតិរបស់ប្រទេសជប៉ុនលោកឧត្តមសេនីយ៍
Nakatani នៅថ្ងៃពុធនេះ បានបញ្ជាឱ្យកងកម្លាំងស្វ័យការពាររបស់ប្រទេសនេះ (SDF)
ដើម្បីឱ្យមានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យ (កូរ៉េខាងជើង) ចាប់ផ្តើម​សាកល្បងបាញ់មីស៊ីលឆ្លងទ្វីប កាលពីព្រឹកមិញនេះ។ នេះបើយោងតាមការចេញផ្សាយ​ដោយ​សារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៣ សីហា ឆ្នាំ២០១៦នេះ។

លោកបានបញ្ជាក់ថា ការប្រកាសអាសន្នសន្ដិសុខកម្រិតខ្ពស់នេះ បន្ទាប់ពីមានរបាយការណ៍បាញ់​មីស៊ីល​ឆ្លង​ទ្វីបមួយ ដែលត្រូវបានបាញ់ចេញពីតំបន់ភាគខាងលិចរបស់កូរ៉េខាងជើង ហើយការបាញ់ផ្លោងនេះ វាធ្លាក់ចូលនៅក្នុងឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។ ដូច្នេះការចាប់ផ្តើមបាញ់នៅថ្ងៃពុធនេះ គឺចេញមក​ពីតំបន់មួយកន្លែង ដែលស្ថិតនៅភាគនិរតីនៃរដ្ឋធានីព្យុងយ៉ាង ខេត្ត South Hwanghae៕

Japan's Defense Minister Gen Nakatani

មតិយោបល់