អ៊ីរ៉ាក់ៈ ក្រុមភេរវករ ISIS បានសម្លាប់ស្ត្រីមានផ្ទៃពោះម្នាក់ និងកូនបួននាក់របស់នាង ត្រូវបានចាប់ខ្លួន បន្ទាប់ពីពួកគេព្យាយាមរត់គេចខ្លួន ចេញពីភូមិមួយ នៅជិតទីក្រុង Mosul កាលពីថ្ងៃអង្គារ។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦។
បើតាមសាក្សីឃើញដោយផ្ទាល់ភ្នែក បាននិយាយថា ស្ត្រីមានផ្ទៃពោះ និងកូនៗរបស់នាង មានបំណង ដើម្បីរត់គេចខ្លួនចេញពីភូមិ al-Marir ឆ្ពោះទៅភាគខាងត្បូងទីក្រុង Mosul ដែលជាតំបន់ស្ថិតក្រោមការ គ្រប់គ្រងរបស់កងទ័ព និងកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ នៅឯមូលដ្ឋានយោធា Al-Qayara នោះ ពួកគេត្រូវបានរារាំង ដោយក្រុមភេរវករ ISIS ។
តាមប្រភពដដែរ បានអះអាងថា បន្ទាប់ពីសម្លាប់ស្រ្តីមានផ្ទៃពោះរូបនោះ កូនៗរបស់នាងដែលត្រូវក្រុមភេរវករ ISIS ចាប់យកទៅនោះ ពុំទាន់មានព័ត៌មានបន្ថែម ទាក់ទងនឹងជោគវាសនារបស់ពួកគេនៅទ្បើយទេ៕
មតិយោបល់