ព័ត៌មានសុខភាព

វិធីសាស្ត្រងាយៗ អាចជួយផ្ដល់ភាពត្រជាក់ដល់រាងកាយ

បរទេសៈ អាកាសធាតុក្ដៅខ្លាំង តែងតែធ្វើឲ្យអ្នក មានអារម្មណ៍ថា មិនស្រួល ហើយចង់ឲ្យខ្លួនឯង ទទួលបាននូវភាពត្រជាក់។ យ៉ាងណាមិញ ដើម្បីអាចធ្វើបែបនេះទៅបាន អ្នកគួរតែយល់ដឹងអំពី វិធីសាស្ត្រមួយចំនួន ដែលអាចផ្ដល់ឲ្យរាងកាយរបស់អ្នក នូវភាពត្រជាក់ជាមុនសិន?

ស្លៀកសម្លៀកចំពាក់មានពន្លឺ
អ្វីដែលមិនគួរឲ្យជឿនោះ គឺការជ្រើសរើសសម្លៀកបំពាក់ ដែលមានពណ៌ភ្លឺៗ អាចជួយផ្ដល់ភាពត្រជាក់ដល់រាងកាយ។ តាមការសិក្សាជាច្រើន បានបង្ហាញថា ការស្លៀកសម្លៀកបំពាក់ពណខ្មៅងងឹត អាចស្រូបយកកំដៅថ្ងៃបានយ៉ាងងាយ ដែធ្វើឲ្យរាងកាយទទួលរងគ្រោះ ដោយសារកំដៅបាន។ ហេតុដូចនេះ អ្នកគួរតែជ្រើសរើសសម្លៀកបំពាក់ណា ដែលមានពណ៌ភ្លឺៗ ដើម្បីការពារការស្រូបយកកំដៅពីព្រះអាទិត្យ ជាពិសេសនៅពេលដែលអ្នកចេញទៅក្រៅ។

2013-05-07-11-47-05-1462855157134

ទទួលទានទឹកគ្រប់គ្រាន់
អំទ្បុងពេលរដូវក្តៅ អ្នកមានអារម្មណ៍ថា បែកញើសខុសធម្មតា ដែលធ្វើឲ្យរាងកាយរបស់អ្នក បាត់បង់ជាតិទឹក។ ហេតុដូចនេះ អ្នកគួរទទួទានទឹកឲ្យបានគ្រប់គ្រាន់ ទើបជាការប្រសើរ។

brita-instagram-photo-1462855151229

ងូតទឹក
ជាការពិតណាស់ថា ការងូតទឹកអាចជួយឲ្យរាងការទទួលបានភាពត្រជាក់ ប៉ុន្តែគួរកុំងូតទឹកនៅអំទ្បុងពេល ទើបចេញពីធ្វើការងារ ឬបែកញើស ព្រោះវាអាចបណ្ដាលឲ្យស្ទះរន្ធញើស ដែលបង្កឲ្យអ្នកកើតជំងឺផ្ដាសាយបាន៕

7daecb2419427fe5d4177eea51c333cc-1462855157051

មតិយោបល់