ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ម៉ូស្លីមនៅអ៊ីតាលីចូលរួមកាតូលិក ដើម្បីបង្ហាញពីសាមគ្គីភាព ចំពេលដែលការគំរាមកំហែងភេរវកម្ម

អ៊ីតាលី: មូស្លីមនៅក្នុងប្រទេសអ៊ីតាលី បានចូលរួមជាមួយពួកកាតូលិក (គ្រីស្តបរិស័ទ) កាលថ្ងៃអាទិត្យ​នេះ ក្នុងគោលបំណងដើម្បីបង្ហាញពីសាមគ្គីភាព
ចំពេលដែល​មាន​ការប្រឈមមុខនឹងការគំរាមកំហែងភេរវកម្មនៅទូទាំងទ្វីបអឺរ៉ុប បន្ទាប់ពីការសម្លាប់​បុព្វជិត​ម្នាក់នៅប្រទេសបារាំង កន្លងទៅថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៤ សីហា ឆ្នាំ២០១៦នេះ។

លោក Izzedin Elzir ប្រធានសហជីពរបស់សហគមន៍អ៊ីស្លាមអ៊ីតាលី បានអំពាវនាវឲ្យសហការី​ទាំង​អស់​របស់គាត់យកឱកាសជាប្រវត្តិសាស្ត្រនេះ ដើម្បីផ្លាស់ប្តូរសោកនាដកម្មទៅជាកិច្ចសន្ទនាទើបប្រសើរ។

ក្នុងការឆ្លើយតបទៅនឹងការជួបប្រជុំរបស់ជនមូស្លីមនិងពួកកាតូលិក ដែលជារដ្ឋមន្រ្តីការបរទេស​អ៊ីតាលី​លោក Paolo Gentiloni បាននិយាយថា មូស្លីមអ៊ីតាលី ត្រូវបានបង្ហាញសហគមន៍របស់ពួកគេតាមវិធី​នៃភាពក្លាហានប្រឆាំងនឹងពួកជ្រុលនិយមនេះ។

បើតាមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃអ៊ីតាលីលោក Angelino Alfano បានប្រាប់ព្រឹទ្ធសភា​កាលពីដើមសប្តាហ៍​នេះថា អាជ្ញាធរត្រូវបានផ្តល់ហិរញ្ញប្បទានវិហារអ៊ីស្លាមនិងពិនិត្យពិច័យធ្វើការជាមួយនឹងសហគមន៍អ៊ីស្លាម ដើម្បីធានាឱ្យបានថា លោកសង្ឃចាមទាំងអស់នឹងទទួលបានការសិក្សារៀនសូត្រនៅអ៊ីតាលី ដូច្នេះពួកគេ​បានយល់ដឹងពីរចនាសម្ព័ន្ធស្របច្បាប់របស់ប្រទេសអ៊ីតាលី។ លោកបានរៀបរាប់ក្រុមជីហាដ ៣៥នាក់ ត្រូវ​បានបណ្តេញចេញដោយរដ្ឋាភិបាល ចាប់តាំងពីខែមករាឆ្នាំនេះ៕

FRANCE-ATTACK-RELIGIONMuslims join Catholics in Italy 02Muslims join Catholics in Italy

មតិយោបល់