ព័ត៌មានសុខភាព

រូបមន្តកម្ចាត់ធ្មេញលឿងឲ្យប្រែជាសស្អាតក្នុងពេល ២នាទី

ការស្វែងរកសេវាកម្មពីទន្តពេទ្យ ថ្វីបើមានប្រសិទ្ធិភាពក៏ពិតមែន តែត្រូវចំណាយច្រើន។ ចំណែកឯ​ការប្រើប្រាស់​ផលិតផល​ដែលមានលក់​នៅលើ​ទីផ្សារ អាចប៉ះចំរបស់ក្លែងក្លាយ ឬគ្មានប្រសិទ្ធិភាពក៏មាន។

តែសំណាងល្អ ប្រសិនបើអ្នកប្រើប្រាស់រូបមន្តធម្មជាតិនេះវិញ មិនត្រឹមតែចំណាយអស់តិចប៉ុណ្ណោះទេ ថែមទាំងទទួលបានប្រសិទ្ធភាពភ្លាមៗក្នុងពេល ២នាទី។

របស់ដែលត្រូវការ៖
– ប្រេងដូងសុទ្ធ ៨ស្លាបព្រាកាហ្វេ
– ម្សៅ baking soda ៨ស្លាបប្រាកាហ្វេ

ការប្រើប្រាស់៖
ច្របល់របស់ទាំងពីរនេះបញ្ចូលគ្នាឲ្យក្លាយជាល្បាយ រួចដួសបន្តិចដាក់នៅលើច្រាស់ ហើយដុសធ្មេញធម្មតា។ អ្នកអាចបន្ថែមប្រេងជីអង្កាមបន្តិច ដើម្បីឲ្យមានក្លិនស្រស់ថ្លា។

រូបមន្តមួយនេះ អាចប្រើជំនួសថ្នាំដុសធ្មេញបាន ហើយអ្នកនឹងទទួលបានលទ្ធផលតាំងពីប្រើលើកដំបូង៕

Yellow-Teeth

មតិយោបល់