ព័ត៌មានសុខភាព

ទៅរកឯណាឆ្ងាយ! ទឹកអំពៅក៏អាចព្យាបាលបញ្ហាផ្ទៃមុខបានដែរ

ទឹកពៅ ជាភេសជ្ជៈដែលមានរសជាតិផ្អែមឆ្ងាញ់ និងមានអត្តប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាព។ ក្រៅពីនេះទឹកអំពៅ ក៏ជាផលិតផលធម្មជាតិសម្រាប់ថែរក្សាសម្រស់បានយ៉ាងពូកែសក័សិទ្ធផងដែរ។ ជាពិសេស ប្រសិនបើអ្នកលាយទឹកអំពៅជាមួយនឹងវត្ថុធាតុដើមមួយចំនួនទៀត គឺកាន់តែមានប្រសិទ្ធភាព។

ទឹកអំពៅ និងទឹកឃ្មុំ
ទឹកអំពៅ លាយទឹកឃ្មុំក្នុងបរិមាណស្មើរគ្នា រួចលាបនៅលើផ្ទៃរយៈពេល១៥នាទី ទើបលាងសម្អាតជាមួយទឹកធម្មតា។ វាអាចកែប្រែស្បែកស្ងួតទៅជាទន់ល្មើយ និងមានសំណើមគួរឲ្យចង់ស្ទៀបអង្អែល។

ទឹកអំពៅ និងល្ហុង
ទឹកអំពៅកូនកែវ លាយមួយល្ហុងទុំមួយចំណិតឲ្យក្លាយជាល្បាយ រួចបិតឲ្យពេញផ្ទៃមុខ។ ធ្វើបែបនេះអាចជួយកម្ចាត់រោមលើផ្ទៃមុខបាន ព្រោះល្ហុងមានអង់ស៊ីមទៅបំផ្លាញឫសរោម ហើយមិនតែប៉ុណ្ណោះ វាក៏អាចជួយព្យាបាលបញ្ហាមុខខ្មៅស្រអាប់ផងដែរ។

ទឹកអំពៅ និងកាកកាហ្វេ
ទឹកអំពៅមួយកូនកែវ លាយជាមួយកាកកាហ្វេមួយស្លាបព្រា គឺជាថ្នាំដ៏ពូកែស័កសិទ្ធ ដែលអាចជួយឲ្យស្បែកមុខរបស់អ្នកក្មេងជាងវ័យ។

ទឹកអំពៅ និងទឹកផ្លែឈើផ្សេងៗ
ទឹកអំពៅមួយកូនកែវ លាយជាមួយនឹងទឹកក្រូចឆ្មារ ទឹកដូង ទឹកប៉ោម ឬទឹកទំពាំងបាយជូរមួយស្លាបព្រា អាចជួយឲ្យស្បែករបស់អ្នកស្រស់ស្អាត និងលុបបំបាត់ស្នាមជាំគ្មានសល់។

ក្នុងចំណោមវិធីទាំងប៉ុន្មាននៅខាងលើនេះ អ្នកអាចប្រើទៅតាមប្រភេទនៃបញ្ហាផ្ទៃមុខរបស់អ្នក ហើយមួយសប្តាហ៍ប្រើឲ្យបាន ២ ទៅ ៣ដង នៅរៀងរាល់ពេលល្ងាច៕

មតិយោបល់