ព័ត៌មានកីឡា

Arsenal ហ៊ានឱ្យដល់៣០លានផោន ទិញយកខ្សែការពារម្នាក់ពី Valencia

ក្លឹប Arsenal កំពុងតែប្រមាញ់យកខ្សែការពារម្នាក់មកពង្រឹងក្រុមបន្ថែមសម្រាប់រដូវកាលថ្មីខាងមុខនេះ។ ស្របពេលដែលកីឡាករត្រូវចិត្តរបស់លោក Arsene Wenger រូបនោះ គឺ Shkodran Mustafi របស់ក្លឹប Valencia ។

ដោយសារតែការពេញចិត្តចំពោះទម្រង់លេងនេះហើយ បានធ្វើឱ្យក្លឹបកាំភ្លើងធំហ៊ានដាក់តម្លៃខ្លួនដល់ទៅ៣០លានផោនឯណោះ ដើម្បីនាំយកកីឡាករជម្រើសជាតិអាល្លឺម៉ង់រូបនេះ។ តែទោះជាដាក់តម្លៃដល់ទៅយ៉ាងនេះក្ដី ប៉ុន្តែក្រុមនៅអេស្ប៉ាញមួយនេះ ហាក់មិនទាន់ផ្ដល់ចម្លើយតបយ៉ាងណានោះទេ ខណ:ដែលលើកមុនពួកគេបាននិយាយថា Mustafi មានតម្លៃខ្លួនដល់ទៅ៤០លានផោន ទើបអាចចាកចេញបាន។

0868247001451529024_filepicker

Arsenal នឹងត្រូវប្រកួតបើករដូវកាលប៉ះជាមួយក្រុម Liverpool នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ស្របពេលដែលជិតដល់ការប្រកួតទៅហើយ ពួកគេបែរជាមានរបួសខ្សែការបារសំខាន់ដល់ទៅ២នាក់គឺ Gabriel និង Per Mertesacker ទៅវិញ។ ហេតុដូច្នេះហើយ ទើបជាក្រុមរបស់លោក Wenger កំពុងតែតាមប្រមាញ់យកខ្សែការពារបន្ថែមម្នាក់ឬពីរនាក់បន្ថែមទៀត៕

hi-res-ccadb61405bdbd065227a604d6a603ff_crop_exact

 

real-madrid-fc-valencia-mustafi

reu_2153546

Shkodran-Mustafi-Valencia

15580563283_31eecef072_b

មតិយោបល់