ព័ត៌មានសុខភាព

លេបថ្នាំបំបាត់ការឈឺចាប់ពេលពរពោះ ប្រយ័ត្នកូនកើតមកពិការ

មនុស្សជាច្រើនប្រហែលជាមានអារម្មណ៍រំភើបខ្លាំងណាស់នៅក្នុងនាទីដំបូង ដែលដឹងថាខ្លួនជិតបានក្លាយជាអ្នកម្តាយរបស់គេ។ ប៉ុន្តែស្របពេលជាមួយគ្នានេះដែរ អ្នកគួរតែប្រុងប្រយ័ត្នចំពោះទង្វើមួយចំនួនដែលនាំឲ្យប៉ះពាល់ដល់កូន។

ក្នុងពេលមានផ្ទៃពោះ អ្នកគួរតែយកចិត្តទុកដាក់ចំពោះរបៀបរស់នៅ ជាពិសេសត្រូវរៀនបរិភោគ អាហារដែលមានសុខភាពល្អ និងជៀសវាងអាហារណាដែលបង្កគ្រោះថ្នាក់។

ស្ត្រីមានផ្ទៃពោះគួរនៅឲ្យឆ្ងាយពី បារី, ស្រា, គ្រឿងញៀន.ល. ដែលជាទម្លាប់នាំឲ្យមានផលវិបាកដល់សុខភាពកូនក្នុងផ្ទៃ។

ទោះជាយ៉ាងណា ពេលខ្លះស្ត្រីអាចទទួលរងពីជំងឺផ្សេងៗ បណ្តោលឲ្យមានការឈឺចាប់។ ក្នុងករណីនេះ ស្ត្រីមានផ្ទៃពោះតែងតែជ្រើសថ្នាំបំបាត់ការឈឺចាប់ដើម្បីដោះស្រាយបញ្ហា។ តើថ្នាំគ្រាប់បំបាត់ការឈឺចាប់ល្អសម្រាប់សុខភាពទារកទេ? ការសិក្សាថ្មីមួយបានបញ្ជាក់ថា ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់នៅពេលដែលស្ត្រីមានផ្ទៃពោះ អាចនាំឲ្យទារកមានពិការភាពពីកំណើត។

ថ្នាំបំបាត់ការឈឺចាប់ អាចបណ្តោលឲ្យមានបញ្ហាអ្វីនៅពេលសម្រាល? ការស្រាវជ្រាវថ្មីបាន​ធ្វើការស្ទង់មតិ​មួយ​ស្តីអំពី​ភាពខុសគ្នា​រវាងស្ត្រី​ដែល​ប្រើប្រាស់ថ្នាំ​បំបាត់ការឈឺចាប់អំឡុង​ពេលមានផ្ទៃពោះ និងស្ត្រីដែលមិនបានប្រើប្រាស់។

លទ្ធផលពួកគេបានរកឃើញថា ស្ត្រីច្រើនជាង ៦%បានប្រើថ្នាំបំបាត់ការឈឺចាប់ អំឡុងពេលមានផ្ទៃពោះ គឺមានផលប៉ះពាល់ដល់ទារកពេលកើតមក។
ការសិក្សានេះបានអះអាងដែរថា ថ្នាំបំបាត់ការឈឺចាប់ រួមជាមួយនឹងថ្នាំមួយចំនួនទៀតដូចជា ថប់អារម្មណ៍, រោគប្រគ្រីវកាច់, ជំងឺធ្លាក់ទឹកចិត្ត.ល. អាចនាំឲ្យពិការភាពពីកំណើតមួយចំនួន។

អ្នកជំនាញបានបញ្ជាក់ថា សារធាតុគីមីមួយចំនួនត្រូវបានរកឃើញនៅក្នុងថ្នាំទាំងនេះ អាចចូលទៅចរន្តឈាមរបស់ទារកតាមរយៈសុកនៅក្នុងស្បូន៕

taking painkiller

មតិយោបល់