ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ឆាប់ៗនេះ ជប៉ុនចាប់ផ្តើមបញ្ជូននាវាល្បាតឆ្មាំសមុទ្រធំពីរគ្រឿង ទៅឲ្យហ្វីលីពីន

ជប៉ុន: ជប៉ុននិងហ្វីលីពីនបានចាប់ផ្តើមចរចាសម្រាប់ការបញ្ជូននាវាល្បាតឆ្មាំសមុទ្រធំទាំងពីរគ្រឿងទៅទីក្រុងម៉ានីល ដើម្បីជួយល្បាតនៅសមុទ្រចិនខាងត្បូង ខណ:ដែលកំពុងមានជម្លោះជាមួយចិន ចេះតែកើនឡើង។ នេះបើរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុននិយាយកាលពីថ្ងៃសុក្រថា វាគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងលើការផលិតឧបករណ៍ការពារជាតិ។ នេះបើយោងតាមការចេញផ្សាយដោយសារសារព័ត៌មាន Channel News Asia នៅថ្ងៃទី១២ សីហា ឆ្នាំ២០១៦។

នាវាល្បាតឆ្មាំសមុទ្រធំទាំងពីរគ្រឿងនេះ ជាប្រភេទនាវាថ្មីដែលវាមានប្រវែងបណ្តោយ ៩០ម៉ែត្រនិងទទឹង ៤៤ម៉ែត្រ ដើម្បីឆ្លើយតបនឹងមុខងារជាច្រើនទៀត នៃពាក់កណ្តាលមានទំហំនាវាឆ្មាំឆ្នេរសមុទ្រ ដែលមានតម្លៃ ៨,៨ពាន់លានប៉េសូ ស្មើនឹង ១៨៨,៥២លានដុល្លារអាមេរិក ដែលប្រទេសជប៉ុន នឹងកំណត់ពេលដើម្បីចាប់ផ្តើមបញ្ជូនទៅឲ្យហ្វីលីពីននៅសប្តាហ៍ក្រោយ។

លោក Masato Ohtaka អ្នកនាំពាក្យរងក្រសួងការបរទេសជប៉ុន បានប្រាប់អ្នកកាសែតនៅក្នុងទីក្រុងម៉ានីលថា «រដ្ឋាភិបាលទាំងពីរកំពុងសម្លឹងមើលទៅក្នុងលទ្ធភាពនៃការទទួលយកនាវាពីរគ្រឿងទៀត ដែលលើកនេះគឺជានាវាធំជាងលើកមុនទៅទៀត»។ «យើងបាននិយាយអំពីរបៀបដែលប្រទេសជប៉ុន អាចជួយប្រទេសហ្វីលីពីន ក្នុងការកសាងសមត្ថភាព ជាពិសេសដែលទាក់ទងទៅនឹងសន្តិសុខសមុទ្រ។

ប្រទេសជប៉ុន មិនទាមទារនៅក្នុងសមុទ្រចិនខាងត្បូងនោះទេ ប៉ុន្តែវាមានជម្លោះជាមួយប្រទេសចិន លើប្រជុំកោះតូចៗនៅសមុទ្រចិនខាងកើត។

ប្រទេសចិននិយាយថា ខ្លួនមានអធិបតេយ្យភាពដែលមិនអាចប្រកែកបាន នៅលើតំបន់ដែលខ្លួនអះអាងនិងបានបដិសេធមិនព្រមទទួលស្គាល់សេចក្តីសម្រេចរបស់តុលាការទីក្រុងឡាអេនេះ កាលពីខែមុន ដោយបានកាត់ក្តីឲ្យចាញ់ហ្វីលីពីន។

កាលសប្តាហ៍មុន ជប៉ុនបានរាយការណ៍មកថា មាននាវាល្បាតសមុទ្រចិនជាច្រើនគ្រឿង បានចូលទៅក្នុងដែនទឹករបស់ក្រុងតូក្យូ នៅក្បែរកោះសមុទ្រចិនខាងកើត ដែលកំពុងមានជម្លោះដែលខ្លួនគ្រប់គ្រង។ ចិនត្រូវបានគេរាយការណ៍ថា បានដាក់ការត្រួតពិនិត្យរ៉ាដានិងសម្ភារ:បរិក្ខារនៅក្នុងតំបន់នេះ៕

Japan-Coast-Guard

មតិយោបល់