ព័ត៌មានសុខភាព

ពេលមានផ្ទៃពោះ តើគួរឈប់ហាត់ប្រាណដែរទេ?

បរទេសៈ ក្រុមអ្នកជំនាញបានបញ្ជាក់ថា ប្រសិនបើអ្នកទម្លាប់ធ្វើលំហាត់ប្រាណយោគៈ ឬលំហាត់ប្រាណផ្សេងៗពីមុនមក ចាំបាច់ត្រូវតែបន្ត បើទោះជាអ្នកមានផ្ទៃពោះត្រីមាសទី ៣ ឬទី៤ ក៏ដោយ។ ប៉ុន្តែ អ្នកត្រូវតែកំណត់ការធ្វើលំហាត់ប្រាណឲ្យច្បាស់។

នៅពេលដែលពោះរបស់អ្នកកាន់តែធំ រាងកាយត្រូវទទួលបន្ទុកកាន់តែខ្លាំង។ អ្នកអាចប្រឈមនឹងមានអាការៈហើមជើង, ឈឺខ្នង, មានអារម្មណ៍មិនស្រួល និងអស់កម្លាំង។ នៅពេលនេះ វិធីដ៏ល្អតែម្យ៉ាងគត់ដែលអ្នកត្រូវធ្វើ គឺសម្រាក។

អ្នកជំនាញបន្ថែមទៀតថា ស្ត្រីដែលធ្វើលំហាត់ប្រាណទៀងទាត់ អាចជួយឲ្យកូនកើតមកស្រួល។ ប៉ុន្តែ ប្រសិនបើអ្នកមានបញ្ហាមួយចំនួន អ្នកគួរតែបញ្ឈប់ការធ្វើលំហាត់ប្រាណភ្លាម ដើម្បីសុវត្ថិភាពដល់ទារក។

វិលមុខ៖ ប្រសិនបើអ្នកមានអារម្មណ៍ថា វិលមុខ រាល់ពេលដែលធ្វើលំហាត់ប្រាណ អ្នកត្រូវតែសម្រាកភ្លាម។ ព្យាយមទទួលទានទឹកតិចៗ និងដកដង្ហើមជ្រៅៗ ដើម្បីរំងាប់ប្រព័ន្ធប្រសាទរបស់អ្នក។

ឈឺក្បាល៖ រួមជាមួយនឹងអារម្មណ៍ធុញទ្រាន់ ធ្វើស្ត្រីមានផ្ទៃពោះប្រឈមនឹងមានអាការៈឈឺក្បាល។ ក្នុងពេលនេះដែរ ប្រសិនបើអ្នកធ្វើលំហាត់ប្រាណបែកញើសច្រើន នឹងខ្សោះជាតិទឹកក្នុងខ្លួន ដែលជាហេតុនាំឲ្យឈឺក្បាល។

ឈឺទ្រូង៖ អាការៈឈឺទ្រូង គឺជាក្តីបារម្ភទូទៅ ដែលស្ត្រីមានផ្ទៃពោះភាគច្រើនត្រូវប្រឈម ជាពិសេសនៅចុងត្រីមាសទី២។ បញ្ហានេះ កើតឡើងដោយសារតែទម្ងន់របស់ស្បូនត្រូវដាក់បន្ទុកជុំវិញ ហើយអាចប៉ះពាល់ដល់ខ្នង ព្រមទាំងដើមទ្រូង។

ពិបាកដកដង្ហើម៖ ការពិបាកដកដង្ហើមគឺជាមូលហេតុមួយផ្សេងទៀត ដែលស្ត្រីភាគច្រើនគួរតែបញ្ឈប់ធ្វើលំហាត់ប្រាណ។ បើសិនជាអ្នកប្រឈមមុននឹងបញ្ហាដកដង្ហើមពេលហាត់ប្រាណ អ្នកគួរតែឲ្យរាងកាយសម្រាក និងដកដង្ហើមមួយៗ។

ហូរឈាមតាមទ្វារមាស៖ ការហូរឈាមតាមទ្វារមាសអំឡុងពេលមានផ្ទៃពោះ គឺជាកត្តាដ៏គួរឲ្យបារម្ភបំផុត។ ប្រសិនបើអ្នកបានឃើញការហូរឈាមខណៈដែលកំពុងធ្វើលំហាត់ប្រាណ ចាំបាច់ត្រូវប្រាណទៅមន្ទីរពេទ្យភ្លាម ព្រោះអ្នកអាចនឹងរលូតកូន។

បេះដូងលោតញាប់៖ អត្រាបេះដូងលោតញាប់ គឺជាការព្រមានមួយទៀត ដែលអ្នកគួរតែបញ្ឈប់ការធ្វើលំហាត់ប្រាណជាបន្ទាន់។ ព្រោះវាអាចមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ បើអ្នកនៅតែបន្តទៀត៕

pregnant-stop-exercising

មតិយោបល់