ក្រោយទទួលបានជ័យជម្នះលើក្រុម West Ham កាលពីយប់មិញក្នុងលទ្ធផល ២-១ ខ្សែបម្រើ Eden Hazard បាននិយាយថាក្រុម Chelsea ពីមុនត្រលប់មកវិញហើយ ដោយមានទម្រង់លេងដូចជាសត្វខ្លាអីចឹង។
កីឡាករសញ្ជាតិបែលហ្សិកខាងលើបានក្លាយជា Man of The Match បន្ទាប់រកបានមួយគ្រាប់ និងបង្ហាញទម្រង់លេងល្អក្នុងប្រកួតកាលពីយប់មិញ។ បើទោះបីជា Diego Costa ជាអ្នករកគ្រាប់បាល់ជ័យជម្នះចុងម៉ោង ប៉ុន្តែ Hazard ជឿជាក់ថាក្រុមតោខៀវ នឹងខ្លាំងឡើងវិញនៅរដូវកាលនេះ។

ខ្សែបម្រើវ័យ២៥ឆ្នាំរូបនេះបាននិយាយថា៖ “វាជារឿងល្អដែលអាចត្រលប់មកលេងមុខអ្នកគាំទ្រនិងទទួលបានជ័យជម្នះ។ វាមិនមែនជារាល់ឆ្នាំដែលបើករដូវកាលខ្ញុំស៊ុតចូលនោះទេ ខ្ញុំស៊ុតមិនចូលបាល់ប៉េណាល់ទីច្រើនគ្រាប់កាលពីរដូវកាលមុន ហើយ Oscar បានសួរខ្ញុំថាទុកឱ្យគេស៊ុតវិញ ប៉ុន្តែខ្ញុំថាមិនបាច់ទេ វាជារបស់ខ្ញុំ”។

https://www.youtube.com/watch?v=aYX11CU60C4
មតិយោបល់