ព័ត៌មានកីឡា

Mahrez ៖ ខ្ញុំចង់នៅអង់គ្លេស តែបើ Real ឬ Barca ចង់បានខ្ញុំ ខ្ញុំក៏ប្រកែកមិនកើត

Riyad Mahrez ខ្សែបម្រើស្លាបរបស់ក្រុម Leicester City ចង់នៅលេងនៅអង់គ្លេសបន្ដទៀត ប៉ុន្តែប្រសិនបើមានក្លឹបដូចជា Real Madrid ឬ Barcelona ចង់បានរូបគេ នោះក៏មិនអាចប្រកែកបានដែរ។

មុនចូលរដូវកាលថ្មីនៅអង់គ្លេស Mahrez ត្រូវបានគេដឹងថាគេដឹងមានក្លឹបជាច្រើនចង់បានរូបគេ រួមទាំង Arsenal មួយផងដែរ ប៉ុន្តែដំណឹងនេះបានស្ងាត់ទៅវិញ បន្ទាប់ពីប្រធានក្លឹប Leicester City ផ្ទាល់ចេញមុខមកបញ្ជាក់ថាមិនព្រមលក់ដាច់ខាត។ តែទោះជាយ៉ាងនេះក្ដី នៅពេលនេះសាមីខ្លួនផ្ទាល់បាននិយាយថា ប្រសិនបើមានក្លឹបធំដូចជា Real Madrid ឬ Barcelona អីមកចង់បានរូបគេ នោះអ្វីក៏មិនអាចប្រកែកបានដែរ។

5184

“នៅពេលកីឡាកររបស់ប្រេស៊ីលលេងល្អ នោះគេនឹងក្លាយជាសមាជិក Real ឬ Barca ដោយប្រកែកមិនបាន។ ខ្ញុំចង់លេងនៅទីនេះ បន្ដដើម្បីការពារតំណែងជើងឯកជាមួយសមាជិកក្រុមថ្មីៗ។ ប៉ុន្តែនៅពេលណាមួយមានក្លឹបធំៗ មកចរចាចង់បានខ្ញុំ នោះយើងអាចនឹងមិនអាចប្រកែកបានទេ។ អ្នកទាំងអស់គ្នា យល់ពីអ្វីដែលខ្ញុំនិយាយហើយ”។ សម្ដីរបស់ Mahrez ៕

337F377F00000578-0-Mahrez_scored_his_17th_Premier_League_goal_of_the_season_with_th-a-8_1461580697989riyad-mahrez-scoring-against-west-brom-west-brom-v-leicester_3371363

មតិយោបល់