ថៃៈ ប៉ុសិសថៃបានកំណត់អត្តសញ្ញាណ បុរសជនជាតិថៃម្នាក់ កាលពីថ្ងៃសុក្រថាជនសង្ស័យក្នុងការស៊ើបអង្កើតរបស់ពួកគេលើការវាយប្រហារដែលបានសម្លាប់មនុស្ស៤នាក់ និង របួសរាប់សិបនាក់ដោយការបំផ្ទុះគ្រាង់បែកក្នុងភាគខាងត្បូងប្រទេសថៃកាលពីសប្តាហ៍មុន ។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៦។
អ្នកនាំពាក្យរងអគ្គមេបញ្ជាការប៉ូលិសជាតិ លោក Kissana Phatanacharoen បានកំណត់អត្តសញ្ញាណជនសង្ស័យថាមានឈ្មោះ Ahama Lengha រស់នៅក្នុងខេត្ត Narathiwat ជិតព្រំដែនថៃ-ម៉ាឡេស៊ី។
តុលាការយោធាថៃបានចេញដីការចាប់ខ្លួនកាលពីថ្ងៃអង្គារដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យម្នាក់នេះដែលបានប៉ុនប៉ងបំផ្ទុះគ្រាប់បែកនៅតំបន់ឆ្នេរក្នុងកោះទេសចរណ៍មួយរបស់ខេត្ត ភូកេត។
លោក Kissana បាននិយាយថា Ahama មិនទាន់ត្រូវបានគេចាប់មកដាក់ពន្ធនាគារទេ ហើយក៏មិនដឹងថាតើគេនៅក្នុងប្រទេសឬយ៉ាងណានោះទេ៕
មតិយោបល់