ព័ត៌មានសុខភាព

អត្ថប្រយោជន៍ទាំង ១០ចំណុច ដែលបានមកពីការទទួលទានប៉េងប៉ោះ

តើអ្នកចង់កែលម្អសុខភាពឲ្យប្រសើរឡើងដែរឬទេ? ប៉េងប៉ោះ ជាអាហារដ៏សាកសមបំផុត ព្រោះវាមានជាតិទឹករហូតដល់ទៅ ៩៥ភាគរយ។ ក្រៅពីនេះ ប៉េងប៉ោះមានផ្ទុកសារធាតុជាតិកាបូនអីដ្រាត ប្រូតេអ៊ីន ខ្លាញ់ ជាតិសរសៃ អាស៊ីតហ្វូលិក ប៉ូតាស្យូម វីតាមីន K1 វីតាមីន C និងសារធាតុសំខាន់ៗជាច្រើនទៀត។ ជាពិសេស សារធាតុបេតាការ៉ូទីន និងលីកូពីន របស់វា អាចជួយគាំទ្រដល់រាងកាយ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺជាច្រើន។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ទាំង ១០យ៉ាង ដែលបានមកពីការទទួលទានប៉េងប៉ោះជាប្រចាំ៖

១.ប្រឆាំងនឹងជំងឺមហារីក
២.កាត់បន្ថយកូលេស្តេរ៉ុល និងជួយឲ្យបេះដូងមានសុខភាពល្អ
៣.កាត់បន្ថយសម្ពាធឈាមឡើងខ្ពស់
៤.មានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក
៥.ការពារបញ្ហាកកឈាម ជួយឲ្យឈាមរត់បានល្អ
៦.ជំនួយដល់ការរំលាយអាហារឲ្យកាន់តែប្រសើរឡើង
៧.រក្សាស្បែកឲ្យស្រស់ស្អាត និងមានសំណើម
៨.រក្សាសក់ឲ្យជៀសផុតពីបញ្ហាផ្សេងៗ
៩.ជួយឲ្យភ្នែកភ្លឺច្បាស់
១០.ជាអាហារថែបំប៉នសុខភាព ទូទៅ៕

ដកស្រង់ពី៖ boldsky

មតិយោបល់