បរទេសៈ រោគសញ្ញាទូទៅបំផុតនៃជំងឺឬសដូងបាតរួមមាន ការឈឺចាប់ និងហូរឈាមអំឡុងពេលបទជើងធំ, រមាស់, រលាក ឬហើមនៅក្នុងរន្ធគូថ, សាច់ដុះនៅក្បែរ ឬក្នុងរន្ធគូថ។
ប៉ុន្តែជំងឺនេះអាចព្យាបាលជាសះស្បើយបាន ដោយប្រើប្រាស់ឱសថធម្មជាតិពីរមុខ។
ប្រទាលកន្ទុយក្រពើ៖ សកម្មភាពប្រឆាំងនឹងការរលាកនៃប្រទាលកន្ទុយក្រពើ អាចជួយព្យាបាលជំងឺឬសដូងបាតយ៉ាងឆាប់រហ័ស។ សម្រាប់ឬសដូងបាតខាងក្នុង អ្នកត្រូវកាត់យកសាច់ប្រទាលកន្ទុយក្រពើ រួចដាក់ក្លាសេឲ្យកក។ បន្ទាប់មកដាក់ចូលទៅក្នុងរន្ធគូថ វានឹងមានប្រសិទ្ធភាពទ្វេដង ដោយសារតែភាពត្រជាក។
សម្រាប់ឬសដូងបាទខាងក្រៅវិញ គ្រាន់តែអនុវត្តជែលដែលបកចេញពីប្រទាលកន្ទុយក្រពើឲ្យសព្វ បន្ទាប់មករងចាំងឲ្យស្ងួតជាការស្រេច។
ដំឡូងបារាំង៖ ឥទ្ធិពលនៃដំឡូងបារាំង អាចកម្ចាត់ និងជួយដោះស្រាយបញ្ហាឈាមហូរដោយសារតែជំងឺឬសដូងបាត។ អ្នកត្រូវកោសដំឡូងបារាំងឲ្យបានល្បាយសមល្មម សម្រាប់ បិទត្រង់កន្លែងដែលមានឬសដូងបាត រួចទុកឲ្យស្ងួត។ អ្នកអាចធ្វើបែបនេះជារៀងរាល់ថ្ងៃ ជំងឺឬសដូងបាតនឹងជាយ៉ាងឆាប់រហ័ស៕
មតិយោបល់