ព័ត៌មានសុខភាព

ទើបតែដឹង! ទទួលទានផ្លែទម្លាប់មានអត្ថប្រយោជន៍ច្រើនយ៉ាងនេះសោះ

ទម្លាប់ គឺជាផ្លែឈើធម្មជាតិមួយប្រភេទដែលមានរសជាតិឆ្ងាញ់ ហើយជាទីពេញនិយមសម្រាប់មនុស្សមួយចំនួន។ ជាពិសេស ផ្លែឈើពណ៌លឿងមួយប្រភេទនេះ មានផ្ទុកកាឡូរីទាប សម្បូរសារធាតុចិញ្ចឹមដូចជា កាល់ស្យូម និងវីតាមីនA ព្រមទាំងវីតាមីន C ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាព។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍នៃសុខភាពដែលបានមកពីការទទួលទានផ្លែទម្លាប់៖

ជួយសម្រកទម្ងន់
ផ្លែទម្លាប់ ត្រូវបានគេរកឃើញថា មានផ្ទុកកាឡូរីទាប ដែលធ្វើឲ្យវាក្លាយទៅជាផ្លែឈដ៏ស័កសមបំផុតសម្រាប់អ្នកដែលចង់សម្រកទម្ងន់។ ដូច្នេះ ប្រសិនបើអ្នកព្យាយាមសម្រកទម្ងន់ គួរតែបរិភោគផ្លែឈើមួយប្រភេទនេះជាអាហារសម្រន់។

គាំទ្រដល់សុខភាពភ្នែក
ផ្លែទម្លាប់ មានផ្ទុកវីតាមីន A រហូតដល់ ៥៥ភាគរយ ដែលរាងកាយត្រូវការជាចាំបាច់ ជាពិសេសសុខភាពភ្នែក។ ប្រសិនបើអ្នកកង្វះវីតាមីន A អាចនាំឲ្យភ្នែកស្ងួត និងកើតជំងឺរ៉ាំរ៉ៃ។

កាត់បន្ថយកូលេស្តេរ៉ុលទាប
កូលេស្តេរ៉ុល គឺជាខ្លាញ់ដែលបង្កើតនៅក្នុងសរសៃឈាមអាទែ ដែលបណ្តោលឲ្យមានជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។ ការសិក្សាមួយបានបង្ហាញថា ផ្លែទម្លាប់អាចជួយកាត់បន្ថយកូលេស្តេរ៉ុល ក្នុងសរសៃឈាមបាន ប្រសិនបើអ្នកទទួលទានរាល់ថ្ងៃ។

កាត់បន្ថយការរលាក
ផ្លែទម្លាប់ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងអាស៊ីត Tannin ដែលអាចជួយកាត់បន្ថយការរលាករ៉ាំរ៉ៃ ដែលបង្កឲ្យកើតជំងឺមហារីក និងសរសៃឈាមបេះដូង។ នេះជាអត្ថប្រយោជន៍មួយទៀត ដែលអ្នកគួរតែទទួលទានផ្លែទម្លាប់ជាប្រចាំ។

កាត់បន្ថយសម្ពាធឈាម
សម្ពាធឈាមឡើងខ្ពស់ គឺជាកត្តាហានិភ័យចម្បងដែលបង្កឲ្យកើតជំងឺបេះដូង។ ប៉ុន្តែការសិក្សាជាច្រើនបានបង្ហាញថា សារធាតុ tannins ដែលមាននៅក្នុងផ្លែទម្លាប់ អាចកាត់បន្ថយសម្ពាធឈាមបាន។

ការពារជំងឺមហារីក
សារធាតុប្រឆាំងនឹងអុកស៊ីតកម្មរបស់ ផ្លែទម្លាប់ មានសមត្ថភាពបង្កើនប្រព័ន្ធភាពស៊ាំរបស់រាងកាយប្រយុទ្ធប្រឆាំងជាមួយនឹងរ៉ាឌីកាល់សេរី និងការពារពីជំងឺជាច្រើន។ មិនតែប៉ុណ្ណោះ វីតាមីន A និង C ក៏ដូចជា Phenolic អាចការពារជំងឺប្រភេទជំងឺមហារីកផ្សេងៗ។

លើកកម្ពស់ប្រព័ន្ធភាពស៊ាំ
ផ្លែទម្លាប់ មានសមត្ថភាពអាចជួយបង្កើនប្រព័ន្ធភាពស៊ាំ ព្រោះវាមានផ្ទុកវីតាមីន C ខ្ពស់រហូតដល់ទៅ ៨០ភាគរយ ដែលរាងកាយត្រូវការជាប្រចាំ។ វីតាមីន C អាចជួយជម្រុញប្រព័ន្ធភាពស៊ាំ និងបង្កើនការផលិតកោសិកាឈាមស។ កោសិកាឈាមស គឺមានភាពចាំបាច់បំផុតក្នុងការការពាររាងកាយប្រឆាំងនឹងការឆ្លងមេរោគ និងធាតុផ្សំដែលបង្កគ្រោះថ្នាក់។

រក្សាថ្លើមឲ្យមានសុខភាពល្អ
អត្ថប្រយោជន៍គ្មានអ្វីប្រៀបមួយទៀតនៃផ្លែទម្លាប់ គឺសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានប្រសិទ្ធភាពខ្លាំងបំផុតក្នុងការកាត់បន្ថយផលប៉ះពាល់នៃសារធាតុពុល និងបង្ការការខូចខាតនៃកោសិកាក្នុងរាងកាយ ដូច្នេះថ្លើមនននឹងមានសុខភាពល្អ៕

ដកស្រង់ពី៖ soha

មតិយោបល់