ជំងឺក្រពេញប្រូស្តាត គឺជាជំងឺមួយប្រភេទដែលអាចប៉ះពាល់ដល់សុខភាពបន្តពូជបុរស ហើយប្រសិនបើអ្នកមិនយកចិត្តទុកដាក់ វានឹងក្លាយទៅជាមហារីក ដែលធ្វើឲ្យអ្នកអត់កូន។ ប៉ុន្តែ បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា ជំងឺក្រពេញប្រូស្តាតអាចការពារបាន បើអ្នកអនុវត្តតាមដំបូលន្មានរបស់គ្រូពេទ្យ។
ខាងក្រោមនេះ គឺជាអ្វីដែលអ្នកត្រូវជៀសវាង៖
១.កំណត់ការសេពគ្រឿងស្រវឹង
គ្រឿងស្រវឹង គឺជាភេសជ្ជៈដែលបណ្តោលឲ្យរីកសរសៃឈាម និងរាំងស្ទះដល់សរីរាង្គខាងក្នុង ដូច្នេះជំងឺមហារីក្រពេញប្រូស្តាតនឹងកើតមានឡើង។ ប្រសិនបើអ្នកទទួលទានគ្រឿងច្រើនពេក នាំឲ្យឆ្លងមេរោគក្រពេញប្រូស្តាត និងប្រែទៅជារ៉ាំរ៉ៃពិបាកព្យាបាល។
២.ប្រើថ្នាំជំនួយផ្លូវភេទឲ្យមានដែនកំណត់
ថ្នាំជំនួយផ្លូវភេទភាគច្រើនសុទ្ធតែមានផ្ទុកអ័រម៉ូនបុរស (androgen) ដែលរួមចំណែកដល់ការអភិវឌ្ឍនៃជំងឺមហារីកក្រពេញប្រូស្តាត។ ដូច្នេះប្រសិនបើអ្នក ចង់បានថាមពលផ្លូវភេទខ្លាំងគួរតែពិគ្រោះជាមួយគ្រូពេទ្យជំនាញប្រសើរជាង។
៣.កំណត់ការប្រើប្រាស់ជាតិខ្លាញ់ និងសាច់ក្រហម
ទម្លាប់ទទួលទានសាច់ក្រហម និងអាហារដែលសម្បូរជាតិខ្លាញ់ ច្រើនហួសហេតុពេក ក៏ជាដើមហេតុមួយដែលបង្កឲ្យកើតជំងឺមហារីកក្រពេញប្រូស្តាតដែរ។ ដូច្នេះ អ្នកគួរតែទទួលទានត្រី សាច់មាន់…សាច់ដែលមានផ្ទុកវីតាមីន E វិញល្អជាង។
៤.កំណត់ការទទួលទានអាហារហិរ
ការចូលចិត្តទទួលទានអាហារដែលមានរសជាតិហិរដូចជា ខ្ទឹមបារាំង ខ្ទឹមស ម្ទេស ម្រេច ច្រើនខ្លាំងពេក ប្រឈមហានិភ័យសរសៃឈាមរីកធំ និងស្ទះសរសៃឈាមក្នុងរាងកាយ។ មិនតែប៉ុណ្ណោះ ប្រសិនបើអ្នកមានបញ្ហារលាកក្រពេញប្រូស្តាតរ៉ាំរ៉ៃ ហើយចូលចិត្តទទួលទានអាហារហិរទៀតនោះ អាការៈជំងឺនឹងកាន់តែធ្ងន់ធ្ងរ។
អាហារដែលអ្នកគួរទទួលទាន ដើម្បីបង្ការកុំឲ្យកើតមានជំងឺមហារីកក្រពេញប្រូស្តាត៖
១.ញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន
ការញ៉ាំបន្លែផ្លែឈើស្រស់ គឺជាមធ្យាបាយដ៏ល្អបំផុតក្នុងការការពារជំងឺក្រពេញប្រូស្តាត ហើយម្យ៉ាងវិញទៀត អ្នកក៏គួរតែបន្ថែមទឹកឃ្មុំបន្តិច ដើម្បីជំនួយដល់ការរំលាយអាហារ។
២.ទទួលទានគ្រាប់ធញ្ញជាតិ
ចំពោះអ្នកដែលមានជំងឺក្រពេញប្រូស្តាត ឬចង់បង្ការជំងឺ គួរតែទទួលទានសណ្តែកក្រហម សណ្តែកបៃតង គ្រាប់ល្ពៅ គ្រាប់ផ្កាឈូករ័ត្ន គ្រាប់ល្ង…។ គ្រាប់ធញ្ញជាតិទាំងអស់នេះ សម្បូរទៅដោយសារធាតុចិញ្ចឹម ដែលអាចសម្លាប់បាក់តេរី ដោះស្រាយបញ្ហាទល់លាមក កាត់បន្ថយការរលាក និងជួយឲ្យក្រពេញប្រូស្តាតមានសុខភាពល្អ។
៣.ទទួលទានតែឲ្យបានទៀងទាត់
ការសិក្សាមួយបានបង្ហាញថា តែបៃតងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ការជំងឺក្រពេញប្រូស្តាត ប្រសិនបើអ្នកទទួលទាន១ពែងជារៀងរាល់ថ្ងៃ៕
មតិយោបល់