ព័ត៌មានជាតិ

លេបថ្នាំសម្លាប់ខ្លួន រួចឲ្យគេជួយប្រាប់ប្ដី

កណ្ដាលៈ ស្រ្តីម្នាក់ ត្រូវបានគេដឹងថា ជាកម្មការិនីកាត់ដេរក្នុងរោងចក្រ ឃ្លរី បានលេបថ្នាំជិត៥០គ្រាប់ ដើម្បីសម្លាប់ខ្លួន ក្រោយពីលេបថ្នាំរួចនាងតេទូរស័ព្ទកាន់វិទ្យុABC ឲ្យជួយប្រាប់ទៅប្ដីរបស់ខ្លួនផង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៩ សីហានេះ នៅក្នុងបន្ទប់ជួលលេខ៣៧ ក្បែររោងចក្រ ឃ្លរី ស្ថិតក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

នារីដែលធ្វើអត្តឃាត ត្រូវបានគេស្គាល់ឈ្មោះ ចាន់ អាយុជាង២០ឆ្នាំ ជាកម្មការិនីកាត់ដេរ នៅរោងចក្រខាងលើ។ បន្ទាប់ពីបានដំណឹងតាមវិទ្យុភ្លាមសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុ ហើយសមត្ថកិច្ចទម្លុះទ្វារចូល ដើម្បីសង្គ្រោះយកប្អូនស្រីទៅកាន់មន្ទីរពេទ្យ៕

លេបថ្នាំសម្លាប់ខ្លួន (1)លេបថ្នាំសម្លាប់ខ្លួន (2)លេបថ្នាំសម្លាប់ខ្លួន (3)លេបថ្នាំសម្លាប់ខ្លួន (4)លេបថ្នាំសម្លាប់ខ្លួន (5)លេបថ្នាំសម្លាប់ខ្លួន (6)លេបថ្នាំសម្លាប់ខ្លួន (7)លេបថ្នាំសម្លាប់ខ្លួន (8)លេបថ្នាំសម្លាប់ខ្លួន (9)

https://youtu.be/_XZR7osoBqc

មតិយោបល់