ព័ត៌មានសុខភាព

របៀបប្រើសំបកចេកដើម្បីកម្ចាត់មុខមុន និងស្លាកស្នាម

ចេក គឺជាផ្លែឈើដ៏ពេញនិយមខ្លាំងបំផុតសម្រាប់ប្រជាជននៅតំបន់អាស៊ី ក៏ព្រោះតែវាមានរសជាតិផ្អែមឆ្ងាញ់ ហើយផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព។ ជាពិសេស ចេកត្រូវបានគេទទួលស្គាល់ថា សម្បូរទៅដោយជាតិសរសៃដែលអាចជួយសម្រួលឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ ជៀសផុតពីបញ្ហាទល់លាមក។ តែទោះជាយ៉ាងណា មិនត្រឹមតែសាច់របស់វានោះទេដែលផ្តល់នូវគុណប្រយោជន៍ សូម្បីតែសំបករបស់វាក៏មានគុណប្រយោជន៍ដែរ។

បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា សំបកចេក ត្រូវបានគេប្រើប្រាស់ធ្វើជាឱសថថែរក្សាស្បែកមានប្រសិទ្ធភាពបំផុត ទោះបីជាបញ្ហាមុខកើនមុន ឬមុខមានស្លាកស្នាមក៏ដោយ។

ធាតុផ្សំ៖

  • សំបកចេកណាំវ៉ាទុំ
  • ទឹកឃ្មុំ

របៀបអនុវត្ត៖
១.កាត់សំបកចេកជាចំណិតតូចៗ រួមបន្តក់ទឹកឃ្មុំទៅលើសំបកចេកផ្នែកខាងក្នុង។
២.យកទៅបិទត្រង់កន្លែងដែលមានមុន ឬស្លាកស្នាម។
៣.អ្នកត្រូវអនុវត្តជារៀងរាល់យប់ ហើយមិនចាំបាច់លាងសម្អាតចេញឡើយ ដើម្បីឲ្យសំបកចេកធ្វើសកម្មភាពកម្ចាត់មុន ឬស្នាកស្នាមបានយូរ៕

មតិយោបល់