យោងតាមគេហទំព័រ wittyfeed បានបង្ហាញឲ្យដឹងថា ជំងឺគាំងបេះដូង គឺជាឃាតករសម្លាប់មនុស្សជាប់ចំណាត់ថ្នាក់លេខ១ ហើយក្នុងមួយឆ្នាំៗមនុស្សប្រមាណជា ២៥ភាគរយនៅទូទាំងពិភពលោកបានស្លាប់ដោយសារជំងឺនេះ។
យើងគ្រប់គ្នាដឹងត្រឹមថា បញ្ហាសម្ពាធឈាម និងកូឡេស្តេរ៉ុលឡើងខ្ពស់ គឺជារោគសញ្ញាធំបំផុតនៃជំងឺគាំងបេះដូង ប៉ុន្តែនៅមានសញ្ញាដំបូងមួយចំនួនទៀត ដែលយើងតែងតែមើលរំលង។ ខាងក្រោមនេះ ជារោគសញ្ញាដំបូងនៃជំងឺគាំងបេះដូង ដែលអ្នកគួរតែប្រុងប្រយ័ត្ន៖
១.មិនស្រួលក្នុងដើមទ្រូង
២.ពិបាកដកដង្ហើម
៣.ចេះតែអស់កម្លាំង
៤.ឈឺចាប់ក្នុងរាងកាយជានិច្ច
៥.ឧស្សាហ៍វិលមុខ និងបែកញើសត្រជាក់ខ្លួន
៦.ចេញស្នាមពណ៌លឿងនៅតំបន់ភ្នែក ក្រោយអាយុ៤០ឆ្នាំ
ប្រសិនបើលោកអ្នកសង្កេតឃើញរោគសញ្ញាមិនប្រក្រតីមួយចំនួនដូចខាងលើនេះកើតឡើងជាញឹកញាប់ គួរទៅពិនិត្យសុខភាពឲ្យបានច្បាស់ ដើម្បីព្យាបាលទាន់ពេលវេលា៕
មតិយោបល់