សាច់ក្រហម គឺជាអាហារដ៏ពេញនិយមខ្លាំងបំផុតសម្រាប់មនុស្សទូទៅ ព្រោះវាមានរស់ជាតិឆ្ងាញ់ ហើយហើយសម្បូរប្រូតេអ៊ីនសម្រាប់ជំរុញដល់ការអភិវឌ្ឍរាកាយ ជាពិសេសអ្នកដែលមានភាពស្លេកស្លាំង។ តែទោះជាយ៉ាងណា ការទទួលទានសាច់ក្រហមច្រើនពេក មិនល្អសម្រាប់សុខភាពនោះឡើយចំពោះស្ត្រី។
ការស្រាវជ្រាវដ៏ធំមួយដោយសាកលវិទ្យាល័យ Harvard University បានបង្ហាញថា ការទទួលទានសាច់ក្រហមច្រើនជាង ២ដងក្នុងមួយសប្តាហ៍ អាចបង្កើនហានិភ័យជំងឺមហារីកសុដន់រហូតដល់ទៅ ៥៦ភាគរយ។ ក៏ប៉ុន្តែ ប្រសិនបើអ្នកជំនួសសាច់ក្រហម ដោយប្រើសាច់មាន់ ត្រី ឬគ្រាប់ធញ្ញជាតិ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់បាន។
អ្នកវិទ្យាសាស្ត្រជឿថា សាច់ក្រហមដែលត្រូវបានចម្អិននៅសីតុណ្ហភាពខ្ពស់(ដូចជាសាច់អាំង) អាចផលិតសារធាតុពុល ដែលបង្កឲ្យកើតជំងឺមហារីកសុដន់។
មូលហេតុផ្សេងទៀត ការទទួលទានសាច់សត្វដែលត្រូវបានគេចិញ្ចឹមដោយប្រើចំណីគីមី ឲ្យឆាប់ធំ និងសាច់កែច្នៃដែលមានផ្ទុកសារធាតុនីត្រាត ក៏អាចបង្កើនហានិភ័យនៃជំងឺមហារីកសុដន់ផងដែរ៕
ដកស្រង់ពី៖ soha
មតិយោបល់