បរទេសៈ មនុស្សស្រីភាគច្រើនតែងតែផ្តោតសំខាន់ទៅលើការថែរក្សាស្បែកមុខឲ្យនៅវ័យក្មេង ក៏ប៉ុន្តែពួកគេមិនសូវយកចិត្តទុកដាក់ចំពោះស្បែកដៃនោះទេ។ នេះជាកំហុសមួយនៃការថែសម្រស់ ព្រោះដៃអាចបង្ហាញឲ្យឃើញពីវ័យពិតប្រាដករបស់អ្នក។
ដូច្នេះ ដើម្បីជួយថែបំប៉នម្រាមដៃឲ្យឲ្យទន់ស្រលូន ហើយគ្មានភាពជ្រីវជ្រួញនោះ សូមធ្វើតាមការណែនាំដូចខាងក្រោម៖
១. ដំឡូងបារាំង
ប្រសិនបើអ្នកចង់បានម្រាមដៃទន់រលោង ត្រូវប្រើដំឡូង។ យកដំឡូងបារាំងមួយមើមធំល្មមទៅហាន់ រួចកិនឲ្យបានល្បាយចំនួន ២ស្លាបព្រា។ បន្ទាប់មកបន្ថែមប្រេងអូលីវ, ទឹកឃ្មុំ, ទឹកដោះគោ ចំនួន២ស្លាព្រាស្មើ។ លាយបញ្ចូលគ្នាឲ្យសព្វល្អ រួចរក្សាទុកនៅក្នុងទូទឹកកក។ អ្នកត្រូវអនុវត្តឲ្យបាន ២ទៅ ៣ដង ក្នុងមួយសប្តាហ៍ ហើយអនុវត្តម្តងៗត្រូវរងចាំឲ្យបាន ១៥នាទី ទើបលាងជម្រះចេញ។
២. ស៊ុត
ប្រសិនបើអ្នកចង់ឲ្យស្បែកមានភាពបត់បែន, បន្ថយភាពចាស់, ផ្តល់សារធាតុចីញ្ចឹម សូមប្រើស៊ុត។ បំបែកយកស៊ុតពណ៌សមួយគ្រាប់ លាយជាមួយនឹង ទឹកឃ្មុំ១ស្លាបព្រា។ អនុវត្តល្បាយនេះនៅលើដៃរបស់អ្នកដោយប្រើជក់ទន់ៗ ហើយទុករហូតទាល់តែស្ងួត ទើបលាងជម្រះចេញ។
សូមព្យាយាមអនុវត្តវិធីណាមួយឲ្យបានទៀងទាត់ អ្នកនឹងឆាប់ទទួលបានផលដូចបំណង៕
មតិយោបល់