វៀតណាមៈ តាមអាជ្ញាធរមូលដ្ឋាល បាននិយាយថា រអិលបាក់ដីដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំង បានបណ្ដាលឲ្យមនុស្ស ៣ នាក់ស្លាប់ និងបួននាក់ទៀត កំពុងបាត់ខ្លួន នៅភាគកណ្តាលប្រទេស វៀតណាម។
បើយោងតាមអ្នកនៅរស់រានមានជីវិត ក្នុងចំណោមមនុស្ស ១០ នាក់ បានឲ្យដឹងថា ពួកគេទៅយកពន្លក ឫស្សីក្នុងតំបន់ព្រៃ កាលពីព្រឹកថ្ងៃពុធ នៅភាគកណ្ដាលខេត្ត Thanh Hoa និងខេត្ត Nghe An ដែលនៅពេលបាក់ដីបានកើតឡើង គឺពួកគេបានកំពុងដេកនៅក្នុងតង់មួយ។
បីនាក់ក្នុងចំណោមពួកគេ បានគេចផុតពីគ្រោះថ្នាក់នេះ ខណៈពេលដែលអ្នកដទៃប្រាំពីរនាក់ផ្សេងទៀត ត្រូវបានជាប់ក្នុងនោះ។
ប្រភពពីគណៈកម្មាធិការប្រជាជននៅស្រុក Nhu Xuan ក្នុងខេត្ត Thanh Hoa ចម្ងាយ ១៤០ គីឡូម៉ែត្រភាគខាងត្បូងនៃរដ្ឋធានីហាណូយ បានឲ្យដឹងថា នៅវេលាម៉ោង ៩ និង៣០ នាទីយប់ (ម៉ោងក្នុងស្រុក) សាកសពមនុស្សបីនាក់ ត្រូវបានគេរកឃើញ ខណៈបួននាក់ផ្សេងទៀត កំពុងបាត់ខ្លួន៕
មតិយោបល់