ព័ត៌មានសិល្បៈ និងកម្សាន្ត

រចនា ដួង ខកចិត្តរឿងស្នេហ៍រត់ទៅបួស​ !

ភ្នំពេញៈ តួប្រុស​ក្នុង​បទ «ឪពុកខ្ញុំជាប៉ូលិសចរាចរណ៍​​​» ត្រូវបានគេទម្លាយ​ដំណឹង និងរូបថត មកកាន់ Post News ឲ្យដឹងថា តារាដួងនេះ បាន​រត់ទៅបួស ព្រោះខកចិត្តនិងស្នេហ៍​។​

លោក រចនា ដួង​ បើទោះបីជាគេស្គាល់​យ៉ាងច្បាស់ សម្តែង​ជា​ប៉ូលិសចរាចរណ៍ និងល្បីល្បាញ ប៉ុន្តែ ចំណងស្នេហា តារាអាយុ ៤៧ឆ្នាំ​រូបនេះ មិនទទួលជោគជ័យ នោះទេ ដោយដៃគូជីវិត​ បានបោះបង់ចោលទាំងកណ្តាលទី​​។​
ជុំវិញ រឿងបរាជ័យនេះ ត្រូវបានប្រភពមួយ លួច​បង្ហើប​ឲ្យដឹងថា លោក រចនា ដួង បានខូចចិត្តដ្បិតស្នេហា បរាជ័យ បានរត់ទៅបួស ឲ្យស្ងប់ចិត្ត​ លែងខ្វល់​ពី​ជីវិតមនុស្សលោក​។​

ទន្ទឹមជាមួយនឹងព័ត៌មាន​នេះ លោក រចនា ដួង បានប្រាប់ដល់ Post News នៅព្រឹកថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៦ ឲ្យដឹងថា លោកមិនបានរត់ទៅបួស​អ្វីនោះទេ គឺលោក​នៅសម្តែងក្នុងពិភពសិល្បៈ ជាធម្មតានោះទេ ។​
លោក រចនា ដួង ហៅ បារាំង ថា «រូបភាពខ្ញុំ ដែលគេបោះទៅឲ្យ Post News នោះជា រូបដែលខ្ញុំសម្តែង ជាតួសង្ឈ ក្នុងរឿង ផ្ទះចិញ្ចឹមខ្មោចតែប៉ុណ្ណោះ» ។​

តារាខាងលើ បានអះអាងថា បើទោះបីជាស្នេហា លោក​បរាជ័យពិតមែន ប៉ុន្តែលោក មិនដល់ថ្នាក់រត់ទៅបួសនោះទេ គឺនៅតែប្រឡូកក្នុងអាជីពសិល្បៈ ដោយ​សម្តែង និងដឹកនាំសម្តែងជា​ធម្មតា ៕​

reachna-2reachna-3reachna-4reachna-1

មតិយោបល់