កំពង់ចាមៈ ផ្ទះប្រជាពលរដ្ឋ ដែលប្រឈមខ្លាំងនឹងការបាក់ចូលទឹកទន្លេ៣ខ្នង កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ត្រូវលោកឧត្តមសេនីយ៍ ម៉ៅ ពៅ ស្នងការនគរបាលខេត្ត បានចាត់តាំកម្លាំងអន្តរាគមន៍ និងកម្លាំងប្រចាំការរបស់អធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ ចុះជួយរុះរើ ដើម្បីបញ្ជៀសការបាក់ធ្លាក់ចូលច្រាំងទន្លេ។
លោកស្នងការនគរបាលខេត្តបានឲ្យដឹងថា ស្ថិតនៅភូមិក្រូចឆ្មារក្រោម ឃុំក្រូចឆ្មារ មានការបាក់ច្រាំងប្រវែង៣០ម៉ែត្រ ជម្រៅប្រហែល១៥ម៉ែត្រ ហើយកម្លាំងសមត្ថកិច្ចកំពុងធ្វើការរំកិលផ្ទះ១ខ្នង ធ្វើពីឈើប្រក់ក្បឿងទំហំ៧ម៉ែត្រគុណ១៣ម៉ែត្រ ម្ចាស់ឈ្មោះ ហ៊ុន ហឿន ភេទប្រុស អាយុ៤៣ឆ្នាំ និងត្រៀមរំកិលផ្ទះ១ខ្នងទៀតធ្វើពីឈើប្រក់ក្បឿងទំហំ៧ម៉ែត្រ គុណ១២ម៉ែត្រ ម្ចាស់ឈ្មោះ ប្រុញ សុខជា ភេទស្រី អាយុ៧២ឆ្នាំ។
ដោយឡែកស្ថិតនៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ ក៏មានការបាក់ច្រាំងប្រវែង៣៥ម៉ែត្រ ជម្រៅប្រហែល៤ម៉ែត្រ សមត្ថកិច្ចកំពុងរុះរើផ្ទះ១ខ្នងធ្វើពីឈើប្រក់ក្បឿង ទំហំ៧ម៉ែត្រ គុណ១០ម៉ែត្រ មានម្ចាស់ឈ្មោះ ស៊ន សុខប្រាំង ភេទប្រុស អាយុ៤៣ឆ្នាំ៕
មតិយោបល់