ការស្រាវជ្រាវថ្មីៗនេះបានរកឃើញថា ការធាត់ដុះក្បាលពោះខ្លាំងពេក អាចប្រឈមនឹងជំងឺមហារីក ១២ប្រភេទផ្សេងៗគ្នា។ នេះបណ្តោលមកពីទម្លាប់ខ្ជិលធ្វើលំហាត់ប្រាណ និងការទទួលទានអាហារគ្មានផាសុខភាព ដូចជាអាហារសម្បូរខ្លាញ់ជាដើម។
ជាតិខ្លាញ់នៅក្នុងរាងកាយច្រើនពេក អាចប៉ះពាល់អវិជ្ជមានដល់សុខភាពដូចជា បង្កើនអ័រម៉ូន និងសកម្មភាពកោសិកា។ មិនតែប៉ុណ្ណោះ វាអាចបង្កើនហានិភ័យនៃជំងឺមហារីកជាច្រើនទៀត ជាពិសេស មហារីកស្បូន មហារីកថង់ប្រមាត់ មហារីកតម្រងនោម មហារីកថ្លើម មហារីករន្ធគូថ មហារីកបំពង់អាហារ មហារីកក្រពេញអូវែ មហារីកលំពែង មហារីកក្រពេញប្រូស្តាត មហារីកក្រពះ មហារីកសុដន់ និងមហារីកពោះវៀនធំ។
ទោះជាយ៉ាងណា ប្រសិនបើរាងកាយមានសភាពសកម្ម និងការទទួលទានអាហារមានផាសុខភាព ដូចជាបន្លែ និងផ្លែឈើ មិនត្រឹមតែអាចសម្រកទម្ងន់ប៉ុណ្ណោះទេ វាក៏អាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកផងដែរ។ ក្រៅពីនេះ អ្នកគួរតែកំណត់ការទទួលទានសាច់ក្រហម និងសាច់កែច្នៃ។
ការស្រាវជ្រាវបានណែនាំថា កត្តាហានិភ័យនៃជំងឺមហារីកផ្សេងទៀត គឺជាតិអាល់កុល និងការទទួលទានកាហ្វេអ៊ីនច្រើនពេក អាចបណ្តោលឲ្យកើតជំងឺមហារីកថ្លើម ឬបំពង់អាហារ។
ចំពោះមនុស្សវ័យក្មេង និងវ័យកណ្តោល ធាត់ខ្លាំងពេកអាចបណ្តោលឲ្យមានហានិភ័យនៃជំងឺមហារីកពោះវៀនធំ និងរន្ធគូថ៕
ដកស្រង់ពី៖ soha
មតិយោបល់