អាមេរិកៈ នាយកដ្ឋានអគ្គិភ័យក្រុងញូយ៉ក បានឲ្យដឹងថា មានករណីផ្ទុះគ្រាប់បែកមួយ នៅសង្កាត់ Chelsea ក្នុងទីក្រុងញូយ៉ក កាលពីថ្ងៃសៅរ៍ បានបណ្ដាលឲ្យមនុស្ស ២៩ នាក់រងរបួស ដោយក្នុងនោះម្នាក់កំពុងស្ថិត ក្នុងស្ថានភាពធ្ងន់ធ្ងរ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦
ភ្លាមៗនោះ រថយន្តពន្លត់អគ្គិភ័យ និងប៉ូលិស បានទៅដល់កន្លែងកើតហេតុ។ ប្រភពពីអ្នកអនុវត្តច្បាប់ បានឲ្យដឹងថា ការស៊ើបអង្កេតដំបូង ត្រូវបានស្នើទ្បើងភ្លាមៗ ក្រោយពីហេតុការណ៍ផ្ទុះនេះ ប៉ុន្តែជាលទ្ធ គឺនៅតែពុំទាន់អាចពន្យល់បានយ៉ាងណាទេ។
បើតាមលោកអភិបាលក្រុង បាននិយាយថា មកទល់ពេលនេះ គឺនៅមិនទាន់ជាក់លាក់ ឬគួរឲ្យជឿទុកចិត្ត បានថា វាជាសញ្ញាគំរាមគំហែងពីពួកក្រុមភេវរករប្រឆាំងនឹងរដ្ឋាភិបាលក្រុងញូយ៉កនោះទេ។
គួរបញ្ជាក់ដែរថា ក្នុងចំណោម ២៩ នាក់ បានរងរបួស ក្នុងនោះ ២៤ នាក់ ត្រូវបានគេយកទៅកាន់មន្ទីរពេទ្យ ដោយសារទទួលរងគ្រោះថ្នាក់ដាច់រលាត់ស្បែកពីកញ្ចក់ និងដែក៕
មតិយោបល់