ស៊ុត គឺជាអាហារមួយក្នុងចំណោមអាហារដែលផ្តល់នូវប្រូតេអ៊ីន ដែលមានតម្លៃជីវសាស្ត្រខ្ពស់បំផុត ហើយប្រសិនបើទទួលទានបានត្រឹមត្រូវ រាងកាយអាចស្រូបយកប្រូតេអ៊ីន ១០០ភាគរយ។
លើសពីនេះស៊ុត មានផ្ទុកជាតិខ្លាញ់ វីតាមីន និងសារធាតុរ៉ែ ដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍកុមារ ដូចជាជាតិដែក វីតាមីនអា និងស័ង្កសីជាដើម។
ជាធម្មតានៅក្នុងស៊ុតស មានបរិមាណប្រូតេអ៊ីនធម្មជា ខណៈដែលនៅក្នុងស៊ុតលឿង សម្បូរខ្លាំងលីពីត និងកូលេស្តេរ៉ុល។
តែអ្នកម្តាយជាច្រើននៅតែឆ្ងល់ថា តើកុមារតូចៗអាចទទួលទានស៊ុតរាល់ថ្ងៃបានដែរឬទេ?
-សម្រាប់កុមារដែលមានអាយុចាប់ពី ៦ទៅ ៧ខែ៖ អាចបរិភោគស៊ុតមួយចំហៀង ហើយក្នុងមួយសប្តាហ៍ ២ទៅ៣ដងប៉ុណ្ណោះ។
-សម្រាប់កុមារដែលមានអាយុ៨ ទៅ១២ខែ៖ អាចបរិភោគស៊ុតលឿង ១គ្រាប់ ក្នុងមួយសប្តាហ៍ ៣ទៅ៤ដង។
-សម្រាប់កុមារដែលមានអាយុ ១ទៅ ២ឆ្នាំ៖ អាចទទួលទានស៊ុត ៣ទៅ ៤គ្រាប់ក្នុងមួយសប្តាហ៍។
-សម្រាប់កុមារដែលមានអាយុ២ឆ្នាំឡើង៖ អាចជួយទទួលទានស៊ុត រាល់ថ្ងៃប្រសិនបើពួកគេចូលចិត្ត។
ទោះជាយ៉ាងណា អ្នកមិនគួរបណ្តោលឲ្យពួកគេញ៉ាំច្រើនពេកក្នុងពេលតែមួយនោះទេ ដោយសារតែខ្លាញ់ខ្ពស់នៅក្នុងស៊ុត អាចធ្វើឲ្យពិបាកក្នុងការរំលាយ និងមានបញ្ហាសុខភាពផ្សេងៗ។ យកល្អសម្រាប់កុមារ គួរតែទទួលទានស៊ុតជាមធ្យមត្រឹមតែ ៣ ទៅ៤គ្រាប់ក្នុងមួយសប្តាហ៍បានហើយ៕
ដកស្រង់ពី៖ soha
មតិយោបល់