ជាធម្មតានៅពេលអ្នកពិសារផ្លែឪឡឹករួចហើយ អ្នកប្រាដកជាបោះគ្រាប់ឪឡឹក ចោលទៅក្នុងធុងសំរាម ព្រោះអ្នកមិនដឹងពីអត្ថប្រយោជន៍យ៉ាងមហិមារបស់វា។ នៅក្នុងគ្រាប់ឪឡឹក មានសារជាតិកាកសរសៃ សារធាតុសរីរាង្គ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចព្យាបាលជំងឺជាច្រើនដូចជា កម្ចាត់ប៉ារ៉ាស៊ីតក្នុងពោះវៀន រក្សាសម្ពាធឈាម និងបំបាត់អាការឈឺទ្រូង ហើយជាពិសេសបញ្ហាតម្រងនោម យ៉ាងមានប្រសិទ្ធភាពខ្ពស់។ បើយោងទៅតាមគេហទំព័រ healthyfoodhouse បានប្រាប់ពីរវិធីធ្វើឲ្យគ្រាប់ឪឡឹកក្លាយទៅឱសថ ដូចខាងក្រោម៖
- កិនគ្រាប់ឪឡឹកចំនួន ៤ស្លាបព្រាបាយ ឲ្យម្មត់
- យកគ្រាប់ឪឡឹកដែលកិនរួច ទៅចម្អិនជាមួយទឹក២លីត្រ ក្នុងរយៈពេល១៥នាទី
- រំលែកទឹកវាជា២ ក្នុងកម្រិតស្មើគា្ន ដើម្បីទទួលទានឲ្យបាន ២ថ្ងៃ។
ហាមបន្តទទួលទានឱសថមួយនេះជាប់គ្នានៅថ្ងៃទី៣ ប៉ុន្តែអ្នកអាចធ្វើវាម្តងទៀតក្នុង២សប្តាហ៍ក្រោយមកទៀត។ បើយោងតាមលិទ្ធផលដែលបានរកឃើញ គ្រាប់ពូជឪឡឹក ជាថ្នាំបញ្ចុះទឹកនោម ហើយអាចកំទេចគ្រួសក្នុងតម្រងនោម ទៀតផង៕
មតិយោបល់