ព័ត៌មានជាតិ

នាយទាហាន ពលទាហាន ត្រូវរៀបចំសណ្តាប់ឆ្នាប់ការពារសង្គមជាតិការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត

ស្វាយរៀងៈ នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថទាំងអស់ត្រូវគោរពច្បាប់ និងត្រូវរៀបចំសណ្តាប់ឆ្នាប់ការពារសង្គមជាតិការពាររាជរដ្ឋាភិបាល ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ ទាំងនេះ គឺជាប្រសាសន៍លោកឧត្តមសេនីយ៍ឯក សេង សុង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសក្នុងឱកាស ដែលលោកបានអញ្ជើញជាអធិបតីនៅក្នុងពិធីផ្សព្វផ្សាយត្រួតពិនិត្យការងារជំនាញភ័ស្តុភារ និងសម្ភារៈបច្ចេកទេសដល់នាយទាហាន ពលទាហាន នៃកងរាជអាវុធហត្ថខេត្តស្វាយរៀង ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងផងដែរ។

លោកឧត្តមសេនីយ៍ឯក សេង សុង បានមានប្រសាសន៍បន្តទៀតថា គ្រប់ការិយាល័យក្រុងនិងស្រុក ត្រូវបង្កើនការយកចិត្តទុកដាក់ អំពីសម្ភារៈការរិយាល័យ សម្រាប់ដាក់ឯកសារឲ្យបានត្រឹមត្រូវ។ ជាពិសេសការបើកវគ្គបំប៉ននៅថ្ងៃនេះ ផ្នែកជំនាញភ័ស្តុភារនិងសម្ភារៈបច្ចេកទេសក្នុងការងាររដ្ឋបាលគ្រប់គ្រងសម្ភារៈបច្ចេកទេស ត្រូវធ្វើរបាយការណ៍ជូនអង្គភាពជារៀងរាល់ខែ ដើម្បីទទួលបានព័ត៌មាននៅតាមអង្គភាព និងបញ្ហាប្រឈមនានា របស់នាយទាហានពលទាហាន និងទិសដៅបន្តទៀត។

កងរាជអាវុធហត្ថទាំងអស់ត្រូវយកចិត្ត ទុកដាក់លើកកម្ពស់ជីវភាពរស់នៅនិងជំរុញន្តក្នុងការងារបង្កបង្កើនផលនិងចិញ្ចឹមសត្វថែមទៀត។

លោកបានបញ្ជាក់ថា នាយទាហាន ពលទាហាន ត្រូវចេះបង្កើនសាមគ្គីភាពកិច្ចសហការណ៍ និងទំនាក់ទំនងល្អជាមួយគ្នា និងគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ នៃមន្ទីរអង្គភាពជំនាញ ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ហើយនិងភាគីពាក់ព័ន្ធផ្សេងៗ ឲ្យមានសកម្មភាព ជាមួយខេត្តតាមការចង្អុលបង្ហាញរបស់ក្រសួងមហាផ្ទៃ។

លោកបានសង្កត់ធ្ងន់ទៅលើការអភិវឌ្ឍន៍ ក្រុង ស្រុក ខេត្ត ឲ្យបានខ្លាំងក្លា និងលើកកម្ពស់ឧត្តមភាពសេវាសាធារណៈ ដើម្បីរដ្ឋាភិបាលអាចបម្រើប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរឡើង និងទទួលបានការទុកចិត្តកោតសរសើរស្រលាញ់រាប់អានថែមទៀតពីសំណាក់ប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាល៕

photo_2016-09-24_10-31-41photo_2016-09-24_10-31-33photo_2016-09-24_10-31-35photo_2016-09-24_10-31-37photo_2016-09-24_10-31-39

មតិយោបល់