ការទទួលទានទឹកខ្ញីខណៈដែលស្រេកឃ្លាន គឺជាទម្លាប់ដ៏ល្អបំផុតនៅក្នុងជីវិតរស់នៅ ព្រោះវាអាចជួយបង្កើនចលនាឈាមរត់បានយ៉ាងល្អ។ លើពីនេះទៅទៀតខ្ញីត្រូវបានគេប្រើប្រាស់ជាថ្នាំបំបាត់ការឈឺចាប់ ប្រឆាំងនឹងការរលាក ព្រមទាំងកម្ចាត់ជាតិពុលចេញពីរាងកាយថែមទៀត។
អ្នកអាចបន្ថែមខ្ញីទៅក្នុងរបបអាហារជាប្រចាំថ្ងៃ ឬទទួលទានតែខ្ញីនៅពេលស្រេកឃ្លានគឺកាន់តែល្អប្រសើរ។ ខាងក្រោមនេះ គឺជារបៀបបង្កើតតែខ្ញីដោយខ្លួនឯង ដើម្បីទទួលបានអត្ថប្រយោជន៍ដល់សុខភាព។
ធាតុផ្សំៈ
- ខ្ញីហាន់ជាសរសៃតូចៗ ១ស្លាបព្រាបាយ(ឬ១០ក្រាម)
- ទឹក៣កែវ (ឬ៧៥០មីលីលីត្រ)
- ទឹកឃ្មុំ១ស្លាបព្រាបាយ (ឬ២៥ក្រាម)
- ក្រូចឆ្មារ មួយចំហៀង
របៀបអនុវត្តៈ
១.ដាំទឹកឲ្យពុះ រួចបន្ថែមខ្ញីចូល។
២.បន្តរម្ងាស់តិចៗចំនួន១៥នាទី ទើបច្របាច់ក្រូចឆ្មារចូល។
៣.បន្ទាប់មកលើកចុះឲ្យត្រជាក់ សឹមបន្ថែមទឹកឃ្មុំចូល។
អ្នកត្រូវទទួលទានមួយថ្ងៃ៣ដង គឺរាល់មុនពេលទទួលទានអាហារ(នៅពេលឃ្លាន) ដើម្បីទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖
១.ពង្រឹងចរន្តឈាមឲ្យដំណើរការបានល្អ
២.បង្កើនមុខងារក្រពះពោះវៀន
៣.គ្រប់គ្រងជាតិទឹកនៅក្នុងរាងកាយ
៤.ពង្រឹងប្រព័ន្ធភាពស៊ាំទប់ទល់នឹងជំងឺផ្សេងៗ
៥.ការបន្ថយការឈឺសន្លាក់
៦.ទប់ស្តាត់បញ្ហារមួលក្រពើ
៧.ការពារភាពចាស់មុនអាយុ៕
អត្ថប្រយោជន៍ទាំងអស់នេះហើយ ទើបអ្នកជំនាញផ្តល់អនុវត្តឲ្យយើងគ្រប់គ្នាទទួលទានទឹកខ្ញីជារៀងរាល់ថ្ងៃ៕
ប្រភពៈ soha
មតិយោបល់