បរទេសៈ ស្បែកនៅត្រង់កញ្ចឹងក និងដើមទ្រូង អាចងាយនឹងជួបបញ្ហាស្នាមអុជខ្មៅ ឬអាចម៍រុយ ដោយសារតែពន្លឺព្រះអាទិត្យ និងកត្តាអាយុ។ ហេតុនេះ អ្នកត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្លាំង ដើម្បីរក្សាភាពស្រស់ស្អាត និងភាពទាក់ទាញជានិច្ច។
តើមានឱសថអ្វីទៅដែលអាចជួយព្យាបាលបញ្ហាស្បែកប្រភេទនេះឲ្យមានភាពភ្លឺថ្លាឡើងវិញ? កុំបារម្ភអី ក្រូចឆ្មារ និងទឹកខ្មេះប៉ោមអាចជួយអ្នកបាន។ នៅពេលដែលធាតុផ្សំទាំងពីរមុខនេះលាយបញ្ចូលគ្នាបញ្ហានឹងរលុបបាត់ក្នុងពេលដ៏ខ្លី។
ធាតុផ្សំ៖
– ទឹកខ្មេះប៉ោម កន្លះស្លាបព្រាកាហ្វេ
– ទឹកក្រូចឆ្មារពីរស្លាបព្រាបាយ
របៀបប្រើ៖
លាយរបស់ទាំងពីរមុខនេះបញ្ចូលគ្នាឲ្យក្លាយជាល្បាយតែមួយ បន្ទាប់មកលាយនៅលើតំបន់ដែលរងនូវផលប៉ះពាល់។
ទុកឲ្យល្បាយនេះជ្រាប់ចូលទៅក្នុងផ្ទៃស្បែករយៈពេល ១៥នាទីសិន ទើបលាងជម្រះជាមួយនឹងទឹកត្រជាក់។
ប្រសិនបើស្បែករបស់អ្នកក្រហាយ សូមប្រើទឹកឃ្មុំជំនួសក្រូចឆ្មារវិញ។ អ្នកអាចប្រើវិធីសាស្ត្រនេះជារៀងរាល់ថ្ងៃ ហើយនៅក្នុងរយៈពេលពីរបីថ្ងៃ អ្នកនឹងចាប់ផ្តើមឃើញលទ្ធផល៕
មតិយោបល់