ព័ត៌មានកីឡា

Juan Mata ​គិត​ថា​ Man Utd ​គួរ​តែ​ឈ្នះ​ Stoke ​មិនមែន​ស្មើ​ទេ

ខ្សែបម្រើឆ្នើម Juan Mata គិតថាក្រុម Manchester United សមតែទទួលបានជ័យជម្នះលើ Stoke City មិនមែនបានត្រឹមតែស្មើ ១-១ នោះទេ ព្រោះទម្រង់លេងនិងការគ្រប់គ្រងបាល់គឺល្អជាងឆ្ងាយ។

 Manchester United ក្នុងដីខ្លួនឯងបានត្រឹមតែស្មើជាមួយ Stoke City ប៉ុណ្ណោះ ក្រោយពី Anthony Martial ជាអ្នករកគ្រាប់បាល់ឱ្យបិសាចក្រហម ប៉ុន្តែត្រូវ Joe Allen រកបានគ្រាប់បាល់តាមស្មើនៅចុងម៉ោងវិញ។ ប្រការដែលធ្វើឱ្យក្រុមលោក Jose Mourinho បានត្រឹមស្មើនេះ គឺធ្វើឱ្យ Mata មិនសប្បាយចិត្តនោះទេ ដោយគិតថាក្រុមរបស់ខ្លួនមានភាគរយឈ្នះច្រើនជាងក្រុមភ្ញៀវខ្លាំងណាស់។

 អតីតកីឡាករ Chelsea ខាងលើបាននិយាយថា៖ យើងបានចាប់ផ្ដើមបានល្អ សឹងតែឈ្នះការប្រកួតនេះទៅហើយ។ យើងល្អជាង Stoke ហើយយើងមានអារម្មណ៍ថា Old Trafford គឺបានគាំទ្រយើងតាំងពីដំបូង។ ត្រឹមតង់ទី១ យើងមានឱកាសរកគ្រាប់បាល់បាន៧ តែមិនសម្រេច ហើយខ្ញុំសូមសរសើរដល់អ្នកចាំទី Lee Grant ដែលបង្ហាញសមត្ថភាពល្អមែនទែនក្នុងការប្រកួតនោះ

manchesterunitedvstoke

មតិយោបល់