បាត់ដំបងៈ នាព្រឹកថ្ងៃទី៨ តុលា ឆ្នាំ២០១៦ នៅស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានបើកកិច្ចប្រជុំអនុគណៈកម្មការ រៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីនគរបាលជាតិឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌនៅខេត្តបាត់ដំបងឆ្នាំ២០១៦ ក្រោមវត្តមានលោកអភិបាលរងខេត្តសឿម សុគន្ធ និងដោយមាការចូលរួមពីសំណាក់ លោកប្រធានមន្ទីរស្ថាប័នក្រសួង លោក លោកស្រីជាថ្នាក់ដឹកនាំស្នងការរងសរុបជាង២០០នាក់ផងដែរ។
ក្នុងពិធីនោះ លោក សឿម សុគន្ធ អភិបាលរងខេត្តបាត់ដំបងមានប្រសាសន៍ ណែនាំចង្អុលបង្ហាញពី របៀបបង្ការទប់ស្កាត់ ត្រួតពិនិត្យ ឆែកឆេរ បេក្ខជនទាំងពីរភេទ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះជ្រើសរើស ដើម្បីប្រឡងប្រជែងជ្រើសរើសឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិឆ្នាំ២០១៦នេះ ដល់លោក និងលោកស្រី ដែលមានឈ្មោះតួនាទីសំខាន់ក្នុងការត្រួតពិនិត្យ ក្នុងមណ្ឌលប្រឡងឆែកឆេរ ត្រួតពិនិត្យមិនអនុញ្ញាតឲ្យចូលប្រឡងឡើយ។
លោកបានមានប្រសាសន៍ប្រាប់ដល់មន្ត្រីនគរបាលដែលមានតួនាទី ជាក្រុមការសម្រាប់ដំណើរការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌ័មន្ត្រីនគរបាលជាតិខេត្តថា មុនពេលប្រឡងត្រូវយកចិត្តទុកដាក់បំពេញភារកិច្ច ដូចជា ត្រូវត្រួត្យពិនិត្យស្ថានភាពទូទៅ ក្នុងមណ្ឌលប្រឡង របង បន្ទប់ តុ កៅអី ក្តាខៀន និងសម្ភារផ្សេងៗទៀត សម្រាប់ដំណើរការ ប្រឡង ក្នុងករណីពិនិត្យឃើញមានចំណុចខ្វះចន្លោះ ត្រូវសហការជាមួយគណៈគ្រប់គ្រងសាលា តាមមណ្ឌលប្រឡង ដើម្បីពិនិត្យដោះស្រាយជាបន្ទាន់ ។
លោកបន្តទៀតថា ប្រធានមណ្ឌលត្រូវចាត់ចែងត្រួតពិនិត្យ បេក្ខជននៅច្រកទ្វារ ចេញចូលមណ្ឌលប្រឡង លោកសង្ឃឹមថា អស់លោក លោកស្រី ដែលមានភារកិច្ចទាំងអល់ខាងលើ ទទួលអនុវត្តន៍ តាមសេចក្តីជូនដំណឹង របស់គណៈកម្មការ កណ្តាលរៀបចំការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌក្រសួង មហាផ្ទៃ ឲ្យមានប្រសិទ្ធិភាពខ្ពស់៕
https://youtu.be/v_r3ko1fvQs




មតិយោបល់