ការរលូតកូនគឺជារឿងមួយដ៏គួរឲ្យសោកស្តាយបំផុតសម្រាប់គូស្នេហ៍គ្រប់រូប ប៉ុន្តែប្រសិនបើអ្នកចង់យកកូនម្តងទៀត តើគួរតែចាប់ផ្តើមនៅពេលណា?
អ្នកជំនាញបានផ្តល់អនុសាសន៍ថា អ្នកត្រូវរងចាំយ៉ាងហោចណាស់មករដូវម្តង ដើម្បីឲ្យរាងកាយជាសះស្បើយ ហើយត្រឡប់មកប្រក្រតីវិញ។
ការវិលត្រឡប់នៃការមករដូវ អាចមានរយៈពេលពី ៤ ទៅ ៦សប្តាហ៍ ហើយការមករដូវដំបូងនេះអាចមានឱកាសនៃមានផ្ទៃពោះច្រើន។
តែទោះជាមួយណាក្នុងអំឡុងពេលរលូតកូននេះ គូស្នេហ៍ទាំងឡាយអាចមានអារម្មណ៍ក្រៀមក្រំ និងសោកស្តាយយ៉ាងខ្លាំង ដូច្នេះកុំទាន់ប្រញាប់យកកូនទៀតអី។
ខាងក្រោមនេះ គឺជាវីដេអូដែលគិលានុបដ្ឋាយិកា បង្ហាញពីសារៈសំខាន់នៃការព្យាបាលផ្លូវចិត្ត ក្រោយពេលរលូតកូន។
មតិយោបល់