ព័ត៌មានសុខភាព

ចង់បានផ្ទៃមុខស្រស់ស្អាត ហើយក្មេងជាងវ័យ កុំភ្លេចស៊ុតស

ស៊ុតសម្បូរទៅដោយប្រូតេអ៊ីន និងវីតាមីន ដែលអាចជួយជំរុញដល់ភាពបត់បែននៃស្បែក និងជួសជុលកោសិកាខូចឡើងវិញ។ មិនតែប៉ុណ្ណោះវាជួយកាត់បន្ថយភាពចាស់, ផ្តល់សំណើមដល់ស្បែក និងធ្វើផ្ទៃមុខទន់រលោង។

ខាងក្រោមនេះ ជាវិធីប្រើប្រាស់ស៊ុតសដើម្បីធ្វើឲ្យផ្ទៃមុខស្រស់ស្អាត៖

ស៊ុតស៖ បំបែកស៊ុតមួយគ្រាប់យកតែស៊ុតសបានហើយ បន្ទាប់មកលាបស្តើងៗនៅលើផ្ទៃមុខ។ ទុកឲ្យវាស្ងួតដោយខ្លួនឯង ទើបលាងជម្រះជាមួយនឹងទឹកធម្មតា។ អនុវត្តរបាំងមុខនេះឲ្យបាន ពីរដងក្នុងមួយសប្តាហ៍ដើម្បីទប់ស្កាត់ភាពជ្រីវជ្រួញ និងរក្សាបាននូវស្បែកក្មេងជាងវ័យ។

ស៊ុតស និងទឹកឃ្មុំ៖ គោះយកស៊ុតសមួយគ្រាប់ លាយជាមួយនឹងទឹកឃ្មុំ ១ស្លាបព្រា។ ចាប់ផ្តើមអនុវត្តល្បាយនេះ នៅលើផ្ទៃមុខ បន្ទាប់មកទុកចំនួន ៣០នាទី ទើបលាងសម្អាតចេញ។

ស៊ុតស និងការ៉ុត៖ យកស៊ុតស ១គ្រាប់លាយជាមួយនឹងទឹកការ៉ុត ១ស្លាបព្រា។ បន្ទាប់មកជ្រលក់សំឡីចូល ហើយលាបឲ្យពេញលើផ្ទៃមុខ និងក។ សូមរងចាំរហូតដល់អ្នកមានអារម្មណ៍ថា ស្បែកមុខតឹង ទើបលាងជម្រះចេញ។

ស៊ុតស ទឹកដោះគោយ៉ាអួ និងផ្លែបឺរ៖ លាយស៊ុតស ១គ្រាប់, សាច់ផ្លែបឺរ ១ស្លាបព្រា និងទឹកដោះគោយ៉ាអួ ១ស្លាបព្រាដូចគ្នា។ នៅពេលលាយបញ្ចូលគ្នាក្លាយជាល្បាយតែមួយហើយ អ្នកត្រូវអនុវត្តឲ្យពេលផ្ទៃមុខ រួចរងចាំរហូតដល់វាស្ងួត ទើបលាងសម្អាតចេញជាមួយនឹងទឹកធម្មតា៕

egg-white-face-younger

មតិយោបល់