បរទេស៖ អស់រយៈពេលរាប់រយឆ្នាំមកហើយ តែ ត្រូវបានគេទទួលស្គាល់ថា ជាឱសថមានតម្លៃបំផុតសម្រាប់សុខភាព។ ការសិក្សារបស់អាមេរិក បានបង្ហាញថា តែបៃតងអាចជួយឲ្យប្រសើរឡើងនូវដំណើរការឈាមរត់, កាត់បន្ថយកូឡេស្តេរ៉ុល និងជួយការពារសម្ពាធឈាមបេះដូង…។
បើតាមការសិក្សាមួយនៅក្នុងប្រទេស ស្វីល ក៏បានរកឃើញដែរថា អ្នកដែលទទួលទានតែបៃតងជាប្រចាំ មានការចង់ចាំល្អប្រសើរជាងអ្នកដែលមិនបានទទួលទាន់ ហើយអាចជួយព្យាបាលជំងឺភ្លេចភ្លាំងបានថែមទៀត។
មនុស្សជាច្រើនដឹងត្រឹមថា ការទទួលទានតែពិតជាផ្តល់អត្ថប្រយោជន៍សម្រាប់សុខភាព ប៉ុន្តែនៅមានគុណសម្បត្តិជាច្រើនទៀតនៃការប្រើប្រាស់ និងព្យាបាលសម្រស់ពី តែ ដែលត្រូវបានវេចខ្ចប់ក្នុងថង់តូចៗ។
១. បញ្ហារលាក
យកថង់កញ្ចប់តែត្រជាក់ដាក់នៅលើតំបន់រលាកឲ្យបាន ២០នាទី។ គុណសម្បត្តិដ៏អស្ចារ្យនៃតែត្រជាក់ អាចបំបាត់ការឈឺចាប់ និងជួយព្យាបាលការរលាក។
២. សត្វល្អិតខាំ ឬស្បែកអាឡែស៊ី
តែមានសមត្ថភាពប្រឆាំងនឹងការរលាក, ជួយកាត់បន្ថយបញ្ហាអាឡែកស៊ី, ព្យាបាលសត្វល្អិតខាំ, កាត់បន្ថយរមាស់, ឡើងក្រហម និងហើមនៅលើស្បែក។
ប្រសិនបើអ្នកកើតមានស្ថានភាពណាមួយបែបនេះ គួរតែប្រើថង់កញ្ចប់តែនៅត្រង់តំបន់ដែលរងនូវផលប៉ះពាល់រយៈពេល ១០នាទី។
៣. ឈាមតាមអញ្ចាញធ្មេញ
ឈាមតាមអញ្ចាញធ្មេញ ឬឈឺអញ្ចាញធ្មេញអាចព្យាបាលដោយការដាក់ថង់កញ្ចប់តែ ដើម្បីស្អំនៅតំបន់នោះ។
សារធាតុគីមីដែលត្រូវបានគេរកឃើញនៅក្នុងតែ អាចឃាត់ឈាម និងបំបាត់ការឈឺចាប់យ៉ាងមានប្រសិទ្ធិភាព។ តែនឹងបង្កើនស្រទាប់ការពារនៅត្រង់តំបន់ជាលិកាដែលរងនូវផលប៉ះពាល់ និងជួយទប់ស្តាត់ការឆ្លងមេរោគមិនឲ្យរីករាយដាល់។
៤. ហើមត្របកភ្នែក
ដើម្បីកាត់បន្ថយការរលាក និងបង្កើនការព្យាបាល អ្នកត្រូវយកថង់កញ្ចប់តែក្តៅឧណ្ឌៗដាក់នៅលើត្របកភ្នែកប្រហែលជា ១៥នាទី ឲ្យបាន ៣ដងក្នុងមួយថ្ងៃ។
៥. សម្ផស្ស
តែប្រៀបដូចជាផលិតផលកែសម្ផស្សមួយប្រភេទ ដែលអាចបង្រួមរន្ធញើសធំៗយ៉ាងពូកែ។ ផ្សើមថង់កញ្ចប់តែឲ្យសើម រួចត្រដុសឲ្យពេញនៅលើផ្ទៃមុខ វានឹងជួយឲ្យស្បែកមានភាពស្រស់ថ្លាឡើងវិញ។
៦. សក់ភ្លឺរលោង
ប្រសិនបើអ្នកមានបញ្ហាជាមួយនឹងសសៃសក់ សូមព្យាយាមប្រើប្រាស់ថង់តែ។ ក្រោយពេលធ្វើការសម្អាតសក់ជាមួយនឹងសាប៊ូ អ្នកត្រូវយកកញ្ចប់តែឆុងនៅក្នុងទឹកក្តៅមួយពែង រួចទុកឲ្យត្រជាក់ទើបចាក់ពីលើសក់តែម្តង។
៧. ជើងធំក្លិនអាក្រក់
ដើម្បីដោះស្រាយជើងធំក្លិនមិនល្អ សូមយកថង់កញ្ចប់តែដាក់នៅក្នុងទឹកក្តៅ រងចាំកម្តៅថយចុះល្មមទើបត្រាំជើងប្រហែលជា ២០នាទីក្នុងមួយថ្ងៃ។ កាកតែអាចជួយសម្លាប់បាក់តេរីដែលបង្កក្លិនមិនល្អ និងមេរោគផ្សិត៕
មតិយោបល់