ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងប្រលះគ្នា ពេញទំហឹងបណ្តាលឲ្យបុរសម្នាក់រងបួសធ្ងន់

ស្ទឹងត្រែង: គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងម៉ូតូ២គ្រឿង បើកបរខ្វះការប្រុងប្រយត្ន័ បុកគ្នាពេញទំហឹងទាំងកណ្តាលថ្ងៃ បណ្តាយឲ្យបុរសម្នាក់របួសធ្ងន់ ចំណែកភាគីអ្នកបើកម៉ូតូម្ខាងទៀតមិនរងរបួសអ្វីនោះទេ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១៣នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចរង្វង់មូលថ្មី ក្នុងក្រុងស្ទឹងត្រែង។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ រ៉េត រតនា អាយុ៣៣ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅភូមិរាជានុកូល ក្រុងស្ទឹងត្រែង បើកបរប ម៉ូតូម៉ាក វ៉េវ អាហ្វា ស្លាកលេខ ភ្នំពេញ1N-1967។ ចំណែកឯភាគគីម្ខាងទៀតជានារី មានឈ្មោះ ដូវ ម៉ារីយ៉ា អាយុ២១ឆ្នាំ មុខរបរជា សិស្ស រស់នៅភូមិព្រែក ក្រុងស្ទឹងត្រែង បើកបរម៉ូតូម៉ាកឌ្រីមសង់ សេ១២៥ ផលិតឆ្នាំ២០១៦ គ្មានស្លាកលេខ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាសេ ស៊េរីឆ្នាំ២០១៦ បើកបរដោយនារី
ម្នាក់ ក្នុងទិសដៅបញ្ច្រាសទិសគ្នាពីត្បូងទៅជើង លុះពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាក វ៉េវ អាហ្វារ បើកបរដោយបុរសម្នាក់ចេញពីកន្លែងទិញឥវ៉ាន់ ដែលលក់នៅជិតរង្វង់មូលថ្មីនោះ ក៏វាក់អើគ្នា ជាន់ហ្វ្រាំង
មិនជាប់បុកគ្នាពេញទំហឹង បណ្តាយឲ្យភាគីខាងម៉ូតូ វ៉េវអាល់ហ្វា ខ្ទៀតចេញពីម៉ូតូដួលបោកទៅលើដងផ្លូវ រងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋជួយដឹកយកទៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីព្យាបាលភ្លាមៗផងដែរ។ ខណ:ពេលដែលយកជនរងគ្រោះមកដល់មន្ទីរពេទ្យភ្លាមស្រាប់តែជនរងគ្រោះបានប្រកាច់ធ្វើឲ្យផ្អើលដល់គ្រូពេទ្យនិងអ្នកនៅក្បែរនោះនាំគ្នាស្ទុះមកជួយចាប់ជនរងគ្រោះ អ្នកខ្លះចាប់ដៃ អ្នកខ្លះចាប់ជើងព្រោងព្រាត។

ដោយសារតែស្ថានភាពជនរងគ្រោះមានសភាពធ្ងន់ធ្ងរ លោកគ្រូពេទ្យ ក៏បានស្នើឲ្យគ្រួសារជនរងគ្រោះបញ្ជូនជនរងគ្រោះទៅព្យាបាល បន្តនៅមន្ទីពេទ្យក្រុងភ្នំពេញ ដោយលោកគ្រូពេទ្យបាននិយាយថានៅមន្ទីពេទ្យខេត្តយើងពុំមានម៉ាស៊ីនស្គែនទេ ទាល់តែយកទៅថតនៅពេទ្យភ្នំពេញ។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានក្រុមគ្រួសារទុកនៅព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ដោយលើកហេតុផលថាពួកគាត់ពុំមានថវិកាគ្រប់គ្រាន់ សម្រាប់បញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យក្រុងភ្នំពេញនោះទេ។ រីឯម៉ូតូ របស់ភាគគីទាំងពីរត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបណ្តោះអាសន្នសិន រង់ចាំជនរងគ្រោះចេញពីមន្ទីរពេទ្យមកដោះស្រាយតាមផ្លូវច្បាប់៕

គ្រោះ.ចរាចរណ៍

គ្រោះ.ចរាចរណ៍

គ្រោះ.ចរាចរណ៍

គ្រោះ.ចរាចរណ៍

គ្រោះ.ចរាចរណ៍

គ្រោះ.ចរាចរណ៍

គ្រោះ.ចរាចរណ៍

គ្រោះ.ចរាចរណ៍

គ្រោះ.ចរាចរណ៍

គ្រោះ.ចរាចរណ៍

មតិយោបល់