បន្ទាប់ពីទទួលទានផ្លែចេករួច មនុស្សជាច្រើនតែងតែទម្លាប់បោះសំបកចោល ព្រោះយល់ថា គ្មានអត្ថប្រយោជន៍អ្វីឡើយ។ ក៏ប៉ុន្តែ បើតាមគេហទំព័រ healthytipscenter បានបង្ហាញថា សារធាតុចិញ្ចឹមពាក់កណ្តោលត្រូវបានគេរកឃើញនៅក្នុងសំបកចេក ហើយសារធាតុចិញ្ចឹមទាំងនោះ មានតួនាទីយ៉ាងសំខាន់ក្នុងការសម្រកទម្ងន់។
តើសំបកចេកខ្ចី និងចេកទុំមួយណាល្អជាង?
ក្នុងការសម្រទម្ងន់ សំបកចេកខ្ចី គឺជាជម្រើសដ៏ប្រសើរបំផុត ប៉ុន្តែ អ្នកអាចប្រើសំបកចេកទុំបានដូចគ្នា ប្រសិនបើអ្នកចូលចិត្តរសជាតិផ្អែម។
របៀបកែច្នៃសំបកចេកធ្វើជាថ្នាំសម្រកទម្ងន់ៈ
– អ្នកត្រូវយកសំបកចេកខ្ចី ៤ ទៅ ៥ផ្លែ កាត់ក្បាល និងកន្ទុយចេញ រួចដាក់ចូលទៅក្នុងឆ្នាំងមួយ។
– បន្ទាប់មកចាក់ទឹកឲ្យលិច ហើយដាំឲ្យពុះ សម្រាប់ទទួលទានជំនួសតែ។
– អ្នកត្រូវទទួលទានម្តងមួយកែវ រៀងរាល់មុនពេលទទួលទានអាហារទាំង៣ពេល ចំនួន១៥នាទី។
ចំណាំ៖ អ្នកត្រូវទិញចេកធម្មជាតិ ដែលគ្មានប្រើប្រាស់ថ្នាំគីមីសម្លាប់សត្វល្អិត ហើយត្រូវសម្អាតឲ្យបានហ្មត់ចត់មុននឹងដំណើរការចម្អិនផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖
មតិយោបល់