បរទេសៈ ក្រុមហ៊ុន Google កាលពីថ្ងៃច័ន្ទ បានលាតត្រដាងព័ត៌មានលម្អិតពីការរងគ្រោះ ដោយវិបត្តិមួយចំពោះ Windows ដែលធ្វើឲ្យក្រុមហ៊ុន Microsoft មានការមិនសប្បាយចិត្តចំពោះរឿងនេះ។
ក្រុមហ៊ុន Google បាននិយាយនៅក្នុងគេហទំព័រមួយថា បញ្ហានេះ អាចជាការប្រើប្រាស់រំលងប្រព័ន្ធការពារ ក្នុងដំណើរការដោយ Windows 32 bit ដែលក្រុមហ៊ុន Google បាននិយាយថា Google បានធ្វើការរាយការណ៍ទៅក្រុមហ៊ុន Microsoft ជាង ១០ថ្ងៃហើយ ប៉ុន្តែក្រុមហ៊ុន Microsoft ពុំបានបំពេញការកំណត់មុខសញ្ញានៃបញ្ហានោះជាសាធារណៈរួចរាល់ឡើយ។
នេះគឺការរងគ្រោះដ៏ធ្ងន់ធ្ងរ ពីព្រោះយើងដឹងហើយថា វាកំពុងជាការកេងប្រវ័ញ្ចយកផលចំណេញយ៉ាងសកម្ម លើប្រព័ន្ធអ៊ិនធឺណិត។
ក្រុមហ៊ុន Google បានថ្លែងថា គេបានជួសជុលរួចរាល់ហើយក្រោយពីការរងគ្រោះ សម្រាប់អ្នកប្រើប្រាស់ Google Chrome និងបញ្ហា Adobe Flash Player កាលពីសប្តាហ៍មុន ប៉ុន្តែក្រុមហ៊ុន Microsoft គឺហាក់បីដូចជាមិនមានការពេញចិត្ត ចំពោះការបកស្រាយរបស់ក្រុមហ៊ុន Google ឡើយ៕
មតិយោបល់